(សិង្ហបុរី)៖ រដូវកាលឆ្នាំ២០២១ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Singapore Premier League របស់សិង្ហបុរី នឹងចាប់ផ្តើម នៅពីក្រោយការបិទទ្វារ (មិនឲ្យអ្នកទស្សនាចូលរួម), ជាមួយនឹងក្រុមប្រកួតតែ៨ក្រុមប៉ុណ្ណោះ, នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់សិង្ហបុរី (FAS) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ, FAS បានបញ្ជាក់ថា ក្លិបបាល់ទាត់ DPMM របស់ប៊្រុយណេ, ដែលជាម្ចាស់ជើងឯក២រដូវកាលកន្លងទៅនោះ, បានអះអាងថា ពួកគេបានដកខ្លួនចេញពីការប្រកួត នៅក្នុងឆ្នាំនេះ ដោយសារការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ជំងឺ COVID-19។

គួរបញ្ជាក់ថា រដូវកាលមុន, ដែលត្រូវបានផ្អាកនៅពាក់កណ្តាលខែមីនា ដោយសារតែការរីករាលដាល នៃជំងឺ COVID-19 ហើយបានចាប់ផ្តើមឡើងវិញ នៅពាក់កណ្តាលខែតុលានោះ, ក្លិប DPMM ក៏បានដកខ្លួនចេញផងដែរ ដោយសារហេតុផលដូចគ្នាខាងលើ។

រដូវកាលលីគក្នុងតំបន់នេះ នឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែមីនាខាងមុខ, ជាមួយនឹងការប្រកួតចំនួន៩០ ត្រូវបានគ្រោងនឹងធ្វើឡើង។ ដែលនេះរួមបញ្ចូលទាំងលីគ Singapore Cup ឆ្នាំ២០២១ផងដែរ ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញា៕