(ភ្នំពេញ)៖ អស្ចារ្យណាស់ នៅដើមខែកុម្ភៈនេះ ប៊ូសស្រ្តងបានរៀបចំកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយដ៏ធំអស្ចារ្យមួយទៀតហើយ ដែលអនុញ្ញាតឲ្យមហាជនអាចតេចូលដើម្បីមានឱកាសឈ្នះលុយសុទ្ធ និងមាសសុទ្ធ ជាច្រើននាក់រៀងរាល់សប្តាហ៍ ដែលកំពូលកម្មវិធីមហាសំណាងនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១២៖៣០ថ្ងៃត្រង់ នៅលើស្ថានីយទូរទស្សន៍ CTN។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ គឺជាកំពូលកម្មវិធីមហាសំណាងដែលបានរៀបចំឡើងដោយ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង ហើយបានផ្តល់ឱកាសដល់មហាជនជាច្រើនរូបគ្រប់ទីកន្លែងទូទាំងប្រទេស បានតេចូលឈ្នះមាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធរាប់រយលានរៀលរួចទៅហើយ។ កំពូលកម្មវិធីដ៏អស្ចារ្យនេះ នៅតែដល់ឱកាសដល់បងប្អូនអាចតេចូលជាច្រើននាក់ទៀត ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងសម្រាប់តេចូល រួចឆ្លើយសំណួរងាយៗឲ្យបានត្រឹមត្រូវ បន្ទាប់មកឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន ៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន ៩។

លុះដល់វគ្គបើកប្រអប់ បើជ្រើសរើសបាន៖

* មេដាយមាស 1 ស្លាក ស្មើនឹង 200,000៛
* មេដាយមាស 2 ស្លាក ស្មើនឹង 400,000៛
* មេដាយមាស 3 ស្លាក ស្មើនឹង 800,000៛
* មេដាយមាស 4 ស្លាក ស្មើនឹង 1,600,000៛
* ហើយបើប្រអប់ទាំង៥ សុទ្ធតែជាមេដាយមាស នោះអ្នកនឹងឈ្នះមាសសុទ្ធ 1 តម្លឹង។ កំពូលកម្មវិធីមហាសំណាងនេះ ឲ្យតែបានតេចូល ដឹងតែឈ្នះលុយគ្រប់ៗគ្នា។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង បានបញ្ជាក់ឲ្យដឹងថា កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយមិនមែនមានតែមួយទេ មានរហូតទៅដល់៣ កម្មវិធី នៅលើ៣ ស្ថានីយ៍ទូរទស្សន៍ផ្សេងៗគ្នា ហង្សមាសផ្សាយផ្ទាល់នៅថ្ងៃសុក្រចាប់ម៉ោង ៨យប់ ភីអិនអីនផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ចាប់ម៉ោង ៤៖៣០ល្ងាច និងស៉ីធីអិនផ្សាយផ្ទាល់ នៅថ្ងៃសៅរ៍ចាប់ម៉ោង ១១ព្រឹកតទៅ។

កុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តង ដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ។ មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលានកំពុងរង់ចាំបងប្អូន៕