(ភ្នំពេញ)៖ អតិថិជនទាំងអស់អាចធ្វើការស្នើសុំប្រាក់កម្ចី ដោយងាយស្រួល រហ័ស និងគ្រប់ពេលវេលា តាមរយៈមុខងារស្នើសុំប្រាក់កម្ចីនៅក្នុង Chip Mong Bank App ដែលលោកអ្នកអាចជ្រើសរើសស្នើសុំប្រាក់ប្រភេទកម្ចីតាមតម្រូវការ ដូចជា កម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យមជាដើម។

អ្វីដែលកាន់តែពិសេសនោះ មុខងារស្នើសុំប្រាក់កម្ចីអាចជួយលោកអ្នកក្នុងការគណនានូវចំនួនប្រាក់កម្ចី និងអាត្រាការប្រាក់រំពឹងទុក ក៏ដូចជារយៈពេលនៃកម្ចីដែលលោកអ្នកចង់បានផងដែរ។

ធនាគារ ជីប ម៉ុង ជួយឱ្យលោកអ្នកទទួលបានប្រាក់កម្ចីច្រើនជាមួយនឹងលក្ខខណ្ឌល្អប្រសើរ អត្រាការប្រាក់ប្រកួតប្រជែង និងវិធីសាស្ត្រសងប្រាក់ប្រកបដោយភាពបត់បែន ដើម្បីឱ្យត្រូវជាមួយនឹងស្ថានភាពលំហូរសាច់ប្រាក់របស់អ្នក។

លើសពីនេះទៅទៀត ការអនុម័តកម្ចីមានភាពឆាប់រហ័ស ហើយលោកអ្នកក៏អាចប្រឹក្សាជាមួយអ្នកឯកទេសផ្នែកគ្រប់គ្រងទំនាក់ទំនងដែលមានវិជ្ជាជីវៈរបស់ធនាគារបានដែរ។

ប្រសិនបើមានចម្ងល់ទាក់ទងនឹងប្រាក់កម្ចី លោកអ្នកអាចធ្វើការពិភាក្សាជាមួយអ្នកឯកទេសរបស់ធនាគារ ជីប ម៉ុង តាមរយៈលេខ៖ 081 811 911 ឬ 066 811 911៕