(ភ្នំពេញ)៖ ធនាគារ BRED Bank Cambodia កំពុងជឿនលឿនជាវិជ្ជមាននៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុករបស់កម្ពុជា ដោយសារអត្រាប្រាក់កម្ចីទិញផ្ទះឈានមុខគេមានត្រឹមតែ ៦,៦៦ ភាគរយប៉ុណ្ណោះ។

ធនាគារ ជាផ្នែកមួយនៃក្រុមធនាគារអន្ដរជាតិ BRED Banque Populaire បានបើកដំណើរការអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០១៧ ហើយបានបង្កើតបណ្តាញសាខារឹងមាំ និងផលិតផលទូលំទូលាយ។ ប្រាក់កម្ចីទិញផ្ទះ មានការប្រកួតប្រជែងខ្ពស់ អាចត្រូវបានប្រើដើម្បីទិញផ្ទះ បូរី និងអាផាតមិនថ្មី និងខុនដូ ក៏ដូចជាការកែលម្អឡើងវិញនូវទ្រព្យសម្បត្តិដែលមានស្រាប់ ឬវិនិយោគលើអចលនទ្រព្យដើម្បីជួល។

លក្ខណៈប្រកួតប្រជែងនៃកញ្ចប់ប្រាក់កម្ចីទិញផ្ទះរបស់ BRED បាននាំឱ្យមានការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Century 21 Cambodia ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ្នកទិញផ្ទះថ្មីនៅ។ ឯការវិវត្តបុរីនៅលើទីផ្សារជាច្រើន ដែលគ្រប់គ្រងដោយភ្នាក់ងារអចលនទ្រព្យពិភពលោក។

លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ BRED បានថ្លែងថា «យើងប្តេជ្ញាចិត្តទាំងស្រុងក្នុងការជួយប្រជាជនកម្ពុជាឱ្យមានផ្ទះផ្ទាល់ខ្លួន។ បុគ្គលិកសាខា និងការិយាល័យកណ្តាលរបស់យើង តែងតែមានការពិភាក្សាអំពីជម្រើសប្រាក់កម្ចីទិញផ្ទះ និងធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សលើពាក្យសុំ ដើម្បីឱ្យប្រជាជនអាចទទួលបានគេហដ្ឋានក្នុងក្តីសុបិន្តរបស់ពួកគេ»

ធនាគារ BRED បានផ្តល់ជូននូវអត្រាប្រាក់កម្ចីមានផ្ទះមានការប្រកួតប្រជែងច្រើនជាងគេនៅកម្ពុជាដែលមានត្រឹមតែ ៦,៦៦ ភាគរយសម្រាប់ឆ្នាំដំបូង។ ជាមួយនឹងរយៈពេលរហូតដល់ ២០ ឆ្នាំ ដោយមិនគិតថ្លៃសេវាប្រាក់កម្ចី និងសមត្ថភាពក្នុងការខ្ចីរហូតដល់ ៨០ភាគរយ នៃតម្លៃទ្រព្យសម្បត្តិនេះ គឺជាប្រាក់កម្ចីទិញផ្ទះមានតម្លៃខ្ពស់ ពីធនាគារអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះខ្ពស់។

ដូចដែលអ្នកបានរំពឹងទុកពីក្រុមដែលមានអតិថិជនជាង ៣៦ លាននាក់ នៅទូទាំងពិភពលោក ធនាគារ BRED Bank Cambodia ធ្វើប្រតិបត្តិការឱ្យមានស្តង់ដារអន្តរជាតិខ្ពស់បំផុត ដើម្បីផ្តល់ជូនអតិថិជននូវការធានា និងសុវត្ថិភាពដែលពួកគេត្រូវការនៅក្នុងប្រតិបត្តិការដ៏សំខាន់ និងមានតម្លៃ។

ធនាគារក៏មានកេរ្តិ៍ឈ្មោះល្អសម្រាប់សេវាកម្មល្អ ជាមួយអ្នកគ្រប់គ្រងទំនាក់ទំនង ដែលត្រូវបានជ្រើសរើសនៅក្នុងស្រុកអាចផ្តល់យោបល់លើកញ្ចប់ល្អបំផុត ដើម្បីបំពេញតម្រូវការបុគ្គល និងជួយក្នុងដំណើរការទិញ។

ធនាគារ BRED អាចទំនាក់ទំនងតាមរយៈការហៅទូរស័ព្ទឥតគិតថ្លៃ តាមរយៈលេខ1800 20 1234 ឬតាមអ៉ិនធើរណេតតាមរយៈ bredpersonalbanking.com/home-loans  ៕