(ភ្នំពេញ)៖ បទចម្រៀងរបស់ ខេម ជាមួយ តន់ ចន្ទសីម៉ា ហាក់ដូចជាសម្រុកចេញកាន់តែច្រើន តែសម្រាប់បទចម្រៀងមួយ បទព្រឹកមិញនេះ ហាក់ដូចជាប្លែក មិនមែនជាស្ទីលឈ្លោះប្រកែកឌឺដងគ្នាដូចបទលើកមុននោះទេ ប៉ុន្តែបែរជារៀបរាប់ពីការ បែងចែកវណ្ណៈរបស់ខាងស្រី ដែលស្រលាញ់ដុល្លារជាងសេចក្ដីស្នេហាពិត ធ្វើឲ្យខេម រៀបរាប់ទាំងក្រៀមក្រំ ដែលខ្លួនបានស្រលាញ់ តន់ ចន្ទសីម៉ា ហើយមានការខកចិត្តជាខ្លាំង។

បទចម្រៀងនេះ ប្រៀបបាននឹងរសជាតិមួយថ្មី និងប្លែកសម្រាប់ទស្សនិកជន ស្តាប់ហើយចង់ស្តាប់ម្តងទៀត ព្រោះអ្នកនិពន្ធបានលេងពាក្យប្លែកៗដូចជា ដុល្លារមានប្ញទ្ធិ, តាស្រម៉ូម ឬសាហាយ ជាដើមដែលជាចំណុចនៃលុយ កាក់។

សូមទស្សនាបទ «ដុល្លារមានប្ញទ្ធិ» របស់ តន់ ចន្ទសីម៉ា និង ខេម ទើបតែចេញនៅព្រឹកមិញនេះទាំងអស់គ្នា៖