(ភ្នំពេញ)៖ សម្រាប់លទ្ធផលការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត ប្រចាំសប្តាហ៍ទី២ ត្រូវបានរកឃើញហើយ ក្នុងចំណោមទាំង ៨ក្រុមរួមមាន៖

ការប្រកួតនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ
១៖ រដ្ឋបាល ខេត្តតាកែវ ០-៣ ភ្នំពេញហ្គាឡាក់ស៊ី
២៖ ខេត្តបន្ទាយមានជ័យ ២-២ សូហ្វីយ៉ាប៉ៃលិន
៣៖ មន្ទីរ អយក ខេត្តកំពង់ចាម ៦-០ ខេត្តកណ្តាល
៤៖ ខេត្តព្រះសីហនុ ០-២ កោះកង់ អេហ្វស៊ី។

ព្រឹត្តិការណ៍ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត ប្រចាំសប្តាហ៍ទី២ នេះ ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម នៅតែបន្តឈរនៅកំពូលតារាងដដែល បន្ទាប់ពីបានយកឈ្នះខេត្តកណ្តាល ក្នុងលទ្ធផល ៦-០ នៃពូល (ឃ) ជាមួយគ្នា៕