(ក្រុងរីយ៉ូ)៖ ក្លិបបាល់ទាត់ Fluminense លេងក្នុងលីគកំពូល Serie A របស់ប្រេស៊ីល បានតែងតាំងអតីតគ្រូបង្វឹកក្លិប Palmeiras លោក Roger Machado ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេក្រោមកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

Fluminense បានស្វែងរកអ្នកចាត់ការថ្មីរបស់ខ្លួន ចាប់តាំងពីបានបញ្ចប់តំណែងលោក Odair Hellmann កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

កាលពីពេលថ្មីៗនេះដែរ អតីតក្រុមជើងឯកពានរង្វាន់ Serie A ៤សម័យកាលមួយនេះ ត្រូវបានដឹកនាំជាបណ្តោះអាសន្ន ដោយលោក Marcao Oliveira៕