(ចិន)៖ ទីក្រុងសៀងហៃ របស់ចិន នៅតែមិនប្រែប្រួល និងភាពធន់នឹងសេដ្ឋកិច្ច កាលពីឆ្នាំមុន ទោះបីជាផលប៉ះពាល់ នៃការរាតត្បាតពីជំងឺ COVID-19 ក៏ដោយ, នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ទីក្រុងដែលមានអត្រាប្រជាជន ជាង២៤លាននាក់ និងមានអ្នកដំណើរកម្សាន្ត ជាជនជាតិបរទេសច្រើនជាងគេនេះ, សៀងហៃ មិនត្រឹមតែបានគ្រប់គ្រងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលឃើញពីកំណើនវិជ្ជមាន នៃផលិតផលក្នុងស្រុកសរុប, ការប្រើប្រាស់, ទំហំនៃការនាំចេញ-នាំចូលរបស់ខ្លួន និងការវិនិយោគផ្ទាល់ពីបរទេសផងដែរ នៅក្នុងឆ្នាំ២០២០, នេះបើយោងតាមសម្តី លោក Zong Ming អភិបាលរងក្រុងសៀងហៃ បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានមួយ។

ស្ថិតិផ្លូវការ បានបង្ហាញថា ទីក្រុងសៀងហៃ មានកំណើន GDP ១,៧ភាគរយ ក្នុងឆ្នាំ២០២០, ជាមួយនឹង GDP សម្រាប់ប្រជាជនម្នាក់ៗ កើនឡើងដល់២៣,០០០ដុល្លារអាមេរិក។

ទំហំនៃការនាំចូល និងនាំចេញរបស់ខ្លួន បានកើនឡើង២,៣ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ, ស្របពេលដែលការលក់រាយ នៃទំនិញប្រើប្រាស់របស់ខ្លួន ក្នុងឆ្នាំ២០២០ មានទំហំ១,៥៩លានលានយ័ន (ប្រមាណ២៤៦ពាន់លានដុល្លារអាមេរិក), កើនឡើង០,៥ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ហើយជាប់លំដាប់ថ្នាក់លេខ១ ក្នុងចំណោមទីក្រុងរបស់ចិន៕