(ភ្នំពេញ)៖ ប្រសិនបើអ្នកធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ អ្វីដែលអ្នក ចាប់អារម្មណ៍មុនគេ គឺប្រាកដជាអគារភ្លោះដ៏ខ្ពស់ត្រដែត ជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានអូឡាំពិក ជាក់ជាមិនខាន។ នេះគឺជាអគារ ស្កាយ វីឡា ដែលជាខុនដូលំដាប់អភិជន ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។

អគារ ស្កាយ វីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យ និងជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន ដែលជាលំនៅឋានប្រកបដោយភាពច្នៃប្រឌិត ស័ក្តិសមសម្រាប់ លោកអ្នកដែលប្រាថ្នាចង់បានជីវិតរស់នៅបែបអភិជននៅកណ្ដាលរាជធានីភ្នំពេញ។ អគារភ្លោះកម្ពស់ ៣៤ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាតតាមបណ្ដោយមហាវិថី សាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។

ចាប់ពីខ្លោងទ្វារអគារកន្លែងទទួលភ្ញៀវ រហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាង ល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ ពន្លឺចែងចាំងគ្រប់គ្រាន់ ពីធម្មជាតិ អមជាមួយនឹងរុក្ខជាតិបៃតងដ៏ មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លា គ្រាន់តែឈានជើងចូលទៅក្នុងបរិវេណ អគារ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមួយនេះ មានទីតាំងស្ថិតនៅជាន់លើបង្អស់នៃស្កាយវីឡា។ វានឹងផ្ដល់ ឱ្យលោកអ្នកនៅអារម្មណ៍ទរទន់ជាមួយទេសភាពដ៏ស្រស់ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាក លំហែក្បែរអាងហែលទឹកដ៏ប្រណិតមានទឹកថ្លាដូចកញ្ចក់ ដែលលោកអ្នកប្រាកដជាទទួលបានអារម្មណ៍ នៃផ្ទៃមេឃដែលជិតបង្កើយ។

លក្ខណៈពិសេសរបស់គម្រោង ស្កាយ វីឡា គឺការរួមបញ្ចូលនូវទីធ្លាលម្ហែកាយដ៏ធំទូលាយអមដោយរុក្ខជាតិ បៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុមគួរជាទីមនោរម្យ។ គម្រោងខុនដូប្រណីតស្កាយ វីឡា ត្រូវបានរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះលំដាប់អន្ដរជាតិលោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោង និងអាគារធំៗល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។

ជាមួយនឹងកម្ពស់ពិដានដែលលាតសន្ធឹងរហូតដល់ ១០ម៉ែត្រ។ បរិវេណទទួលភ្ញៀវត្រូវបានគ្របដណ្ដាប់ដោយពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ផ្តល់ជូនលោកអ្នកនូវទិដ្ឋភាពដែលឥតខ្ចោះ នៃសំណង់អាគារដ៏ធំស្កឹមស្កៃ។ បង្អួតបែបបារាំង បិទបើក ទូលាយនាំយកទេសភាពដ៏ស្រស់ត្រកាលពីខាង ក្រៅ ចូលក្នងគេហដ្ឋានរបស់លោកអ្នក។ យ៉រមុខផ្ទះដ៏ធំទូលាយតែងតែជាកន្លែងដែលយើងត្រូវការសម្រាប់សម្រាកលម្លែ។ គឺមាននៅគ្រប់ប្រភេទគេហដ្ឋានក្នុងស្កាយវីឡា ទីធ្លាដ៏ស្រស់ស្អាតនោះនឹងធ្វើឱ្យលោកអ្នករីករាយជាមួយសម្រស់ទីក្រុងតាំងមូល និងភាពស្រស់ត្រកាលរបស់វាផងដែរ។

គម្រោង ស្កាយ វីឡា នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាលពីលើលំហ អាកាស។ អ្វីដែលពិសេសបំផុតអំពីអគារនេះគឺក្លិប ស្កាយ វីឡា នៅជាន់ដំបូល ដែលបម្រើសេវាកម្មថ្នាក់ខ្ពស់ និងសម្បូរបែប រួមមាន ក្លិបហាត់ប្រាណ បន្ទប់សូណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះទៀត គម្រោងនេះក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។

ការការពារផ្នែកសន្តិសុខរបស់ស្កាយវីឡា ត្រូវបានត្រួតពិនិត្យដោយក្រុមសន្តិសុខដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់២៤ម៉ោង។ គម្រោងមួយ នេះបានសាងសង់ឡើងដោយមានចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់ គេហដ្ឋានរប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗក៏ត្រូវបានបំពាក់ជាមួយនឹងសោរឌីជីថល ផងដែរដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋាន។

កន្លែងរស់នៅដែលល្អឥតច្ចោះត្រូវបានផ្ដល់ជូនលោកអ្នកនៅស្កាយវីឡា ជាមួយនឹងទំហំបន្ទប់ដែលមាន វិសាលភាពធំទូលាយ ដែលផ្ដល់ជូនលោកអ្នកនូវអារម្មណ៍សប្បាយរីករាយ។ អគារ ស្កាយ វីឡា ក៏មានយូនីតដាក់ជួលផងដែរ ដែលមានទំហំពី 281-509 ម៉ែត្រការ៉េ ក្នុងនោះមាន២បន្ទប់គេង និង៣បន្ទប់គេង។ រីឯតម្លៃវិញកាន់តែពិសេស សម្រាប់អាផាតមិនដែលមាន២បន្ទប់គេង មានតម្លៃ ២២០០ដុល្លារ/ខែ និង៣បន្ទប់គេង ៣៥០០ដុល្លារ/ខែ បូកបន្ថែមសេវាផ្សេងៗ ១.៥៥ដុល្លារ/ម៉ែត្រការ៉េប្រចាំខែ៕

ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖ 092 92 1000