(ស៊ីដនី)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានមើលឃើញទីក្រុង Brisban របស់ប្រទេសអូស្ត្រាលី ជាទីតាំងមានភាពល្អជាងគេមួយ ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក នៅឆ្នាំ២០៣២ (Olympic Games)។

ស្ថាប័នកំពូលមួយនេះក៏បានគាំទ្រ និងផ្តល់អនុសាសន៍ឲ្យក្រុមការងារធ្វើការចុះពិភាក្សាជាមួយគណៈកម្មាធិការអូឡាំពិកអូស្ត្រាលី និងអ្នករៀបចំដេញថ្លៃនាទីក្រុង Brisbane នេះដែរ។

ចំពោះព្រឹត្តិការណ៍ Olympic Game 2032 ក៏មានការចាប់អារម្មណ៍ពីប្រទេសមួយចំនួនដូចជា ឥណ្ឌូនេស៊ី, ហុងគ្រី, ចិន, កាតា និងប្រទេសអាល្លឺម៉ង់ គ្រាដែលយុទ្ធនាការ ៤ឆ្នាំម្តងនេះក៏ធ្លាប់ធ្វើម្តងមកហើយកាលពីឆ្នាំ២០០០ នៅទីក្រុងស៊ីដនី ដោយឡែកទីក្រុង Brisbane ក៏ធ្លាប់ត្រូវបានទទួលរៀបចំការប្រកួត Commonwealth Game 2018 ដែលត្រូវបានគេសរសើរ ជាទីតាំងល្អចំពោះបទពិសោធរៀបចំព្រឹត្តិការណ៍ធំៗ រួមទាំងចំណោយផលជាមួយអាកាលធាតុល្អនៅទីនោះទៀតផង។

ប្រទេសជប៉ុន ទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ Tokyo Olympic Games 2020 គ្រាដែលទីក្រុងប៉ារីស ប្រទេសបារាំង នឹងទទួលធ្វើនៅឆ្នាំ២០២៤ និង ៤ឆ្នាំបន្ទាប់ នឹងធ្វើនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក៕