(ព្រះវិហារ)៖ ពិតជារំជួលចិត្តណាស់ ប្ដីប្រពន្ធថ្មីថ្មោង១គូ នៅខេត្តព្រះវិហារ គ្មានលុយរៀបការធំដុំ បែរជាឈ្នះរង្វាន់រហូតដល់ ៥០លានរៀល ពីស្រាបៀរម៉ាទ្រីដ។

អតិថិជនដែលមានសំណាងឈ្នះមហារង្វាន់លុយសុទ្ធ ៥០លានរៀល ពីស្រាបៀរម៉ាទ្រីដ មានឈ្មោះ អ៊ុ ថាវេត ភេទស្រី អាយុ៣០ឆ្នាំ ចំណែកប្តីមានឈ្មោះ វិន វិត ជាកសិករ ដែលមានជីវភាពខ្វះខាតរស់នៅភូមិចុះ ឃុំភ្នំពេញ ស្រុកគូលែនខេត្តព្រះវិហារ។

ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ បានឈ្នះរង្វាន់មិននឹកស្មានដល់ពីស្រាបៀរម៉ាទ្រីដ នៅពេលដែលគាត់ទិញស្រាបៀរម៉ាទ្រីដ ចំនួន២៨កេស សម្រាប់កម្មវិធីសែនព្រេនថ្ងៃមង្គលរបស់គាត់។ ដោយសារជីវភាពខ្វះខាតពួកគាត់មិនអាចរៀបចំកម្មវិធីធំដុំបានឡើយ។ ពេលចប់កម្មវិធីគាត់បានយកក្រវិលកំប៉ុងដែលត្រូវរង្វាន់០១កំប៉ុងៗ ទៅប្តូរបានស្រាបៀរម៉ាទ្រីដ០១កេស មកហូបជួបជុំគ្រួសារទៀត ស្រាប់តែក្នុងនោះមានមហារង្វាន់ដែលនឹកស្មានមិនដល់សម្រាប់រូបគាត់ គឺលុយ ៥០លានរៀលតែម្តង។

ប្អូនស្រីបញ្ជាក់ប្រាប់ថាពេលគាស់មកឃើញលេខធំៗ គាត់ក៏មិនដឹងថាជារង្វាន់អីដែរ ព្រោះតែខ្លួននិងប្តីមិនចេះអក្សរ ពេលនោះ គាត់បានហៅក្មួយឱ្យជួយមើលពេលនោះក្មួយប្រាប់ថាលេខ ៥០លានរៀល ក៏ស្ទុះអោបក្មួយ អោបប្ដីស្រែកប្រាប់គ្នាផ្អើលឈូរឆតែម្តង។

ចំណែកអ្នកលក់ស្រាបៀរម៉ាទ្រីដឱ្យអ្នកឈ្នះមហាររង្វាន់ ៥០លានរៀលខាងលើ គឺបងប្រុស លីម ប៊ុនលាង អាយុ៤៨ឆ្នាំ អ្នកលក់ស្រាបៀរម៉ាទ្រីដនៅផ្សារគូលែន ក៏ទទួលបានកាដូរលើកទឹកចិត្ត ជាស្រាបៀរម៉ាទ្រីដ១០០កេស ពីក្រុមហ៊ុនផងដែរ។

តំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ លោក ម៉ាន់ សូវៀត បានថ្លែងអរគុណអតិថិជនដែលគាំទ្រស្រាបៀរម៉ាទ្រីដ និងបានបញ្ជាក់ថាខាងក្រុមហ៊ុនរីករាយជាខ្លាំងដែលស្រាបៀរម៉ាទ្រីដ មានការពេញនិយមនៅក្នុងខេត្តព្រះវិហារនេះ ហើយលោកក៏រីករាយខ្លាំងណាស់ដែរដែលរង្វាន់ធំស្រាបៀរម៉ាទ្រីដ ពេលនេះបានមកដល់ដៃប្ដីប្រពន្ធថ្មីថ្មោងដែលកំពុងត្រូវការលុយកសាងអនាគតពេញលេញមួយ។

សូមបងប្អូនបន្តគាំទ្រស្រាបៀរស្រស់ម៉ាទ្រីដ ដែលសម្បូរដោយស្រូវសាលីច្រើនជាងស្រាបៀរធម្មតាមានរសជាតិឆ្ងាញ់ពិសេស និងក្រអូបស្រូវសាលីជាប់មាត់ ងាយស្រួលញ៉ាំហើយញ៉ាំច្រើនមិនធ្វើឱ្យឈឺក្បាលឡើយ។ ពិសេសទៅទៀតនោះស្រាបៀរម៉ាទ្រីដមានរង្វាន់ធំៗជាច្រើននៅក្រោមក្រវិលកំប៉ុងដូចជា៖ លុយសុទ្ធចាប់ពី ៥០ម៉ឺនដល់ ៥០លានរៀល និងរង្វាន់ម៉ូតូ zoomerx ដ៏ច្រើនសន្ធឹកសន្ធាប់៕