(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន (Red Ant) បានបន្តនាំយករង្វាន់ម៉ូតូ ZoomerX ចំនួនមួយគ្រឿងទៀត ប្រគល់ជូនអ្នកឈ្នះរង្វាន់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូនេះមានឈ្មោះ សេនា អ៉ិនទ្រី អាយុ៣១ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានប្រពន្ធជាកម្មការិនីរោងចក្រ។

នៅពេលទទួលរង្វាន់ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៉ិនទ្រី បានរៀបរាប់ដំណើររឿងត្រូវរង្វាន់ថា ដោយជីវភាពខ្វះខាតគាត់មិនទាន់សន្សំលុយទិញម៉ូតូបានជិះទេ គឺតែងតែខ្ចីម៉ូតូបងទៅដឹកប្រពន្ធចេញពីធ្វើការរាល់ថ្ងៃ។ គាត់តែងតែស្រមៃថាថ្ងៃណាមួយគាត់នឹងមានសំណាងមានម៉ូតូថ្មីជិះនឹងគេដែរ ហើយថ្ងៃនោះនៅពេលត្រឡប់មកពីដឹកប្រពន្ធចេញពីរោងចក្រវិញ គាត់ស្រេកទឹកក៏បានទៅទិញរេដអាន ១កំប៉ុងមកផឹក ក៏ឃើញរូបម៉ូតូ ZoomerX តែម្ដង។

លោក អ៉ិនទ្រី រំភើបយ៉ាងខ្លាំង ក៏រត់ទៅប្រាប់អ្នកលក់ឱ្យជួយទាក់ទងមកក្រុមហ៊ុន ធ្វើឱ្យមានការភ្ញាក់ផ្អើលគេឯងមកមើលស្រែកហ៊ោផ្អើលពេញភូមិតែម្តង។

ចំណែកអ្នកលក់រេដអានដែលលោក អ៉ិនទ្រី បានទិញយកទៅផឹកនោះ ក៏ទទួលបានកាដូលើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងរេដអាន ៥០កេស ពីក្រុមហ៊ុនផងដែរ គឺលោក អឿន សំអេង អាយុ៣៩ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ជាមួយគ្នានេះដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំរេដអាន លោក ម៉ី ដារ៉ា បានថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងរេដអាន ហើយបញ្ជាក់បន្ថែមថារេដអាននៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំអ្នកមានសំណាងជាបន្តបន្ទាប់ទៀត ដោយកន្លងមក លោក និងក្រុមការងារបាននាំយកម៉ូតូមកប្រគល់ជូនអ្នកឈ្នះរង្វាន់នៅស្រុកស្អាងនេះជាច្រើនរង្វាន់រួចមកហើយដែរ។

ភេសជ្ជៈប៉ូវកម្លាំងរេដអានមានរង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់កំពុងស្ថិតនៅក្រោមក្រវិលកំប៉ុងស្រាប់៕