(ហូល្លង់)៖ កីឡាករវាយកូនបាល់ (Tennis) លំដាប់លេខ២ នៅលើពិភពលោក Rafa Nadal បានដកខ្លួនចេញពីការប្រកួត Rotterdam Open ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ បន្ទាប់ពី បញ្ហារបួសខ្នង, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ម្ចាស់ជ័យជំនះពាន់រង្វាន់ Grand Slam ២០លើករូបនេះ មានបញ្ហាខ្នង ចាប់តាំងពីការចាប់ផ្តើមព្រឹត្តិការណ៍ Australian Open មក ហើយបានបង្ខំឲ្យលោកខកខាន ការចូលរួមព្រឹត្តិការណ៍ ATP Cup របស់អេស្ប៉ាញ កាលពីដើមខែនេះផងដែរ។

កីឡាករវាយកូនបាល់លំដាប់លេខ៣ របស់ពិភពលោក Daniil Medvedev នឹងជំនួស Nadal ជាកីឡាករកំពូល នៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅទីក្រុង Rotterdam ប្រទេសហូល្លង់ ចាប់ពីថ្ងៃទី១-៧ ខែមីនាខាងមុខ៕