(ក្រុងឡុងដ៍)៖ ការស៊ុតបញ្ចូលទី ១គ្រាប់នៅនាទី៨៧ របស់កីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជួយ Arsenal យកឈ្នះ Benfica ៣-២ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានទី២អឺរ៉ុប UEFA Europa League រដូវកាលឆ្នាំ២០២០-២០២១។

កីឡាករអន្តរជាតិកាបុង Aubameyang ក៏រកបានគ្រាប់បើកឆាកនៅនាទី២១ នៅមុនពេលក្រុមរបស់ព័រទុយហ្គាល់ Benfica បើកការនាំមុខ ២គ្រាប់វិញនៅនាទី៤៣ និងនាទី៦១ ពីការធ្វើបានសម្រេចដោយកីឡាករ Goncalves និង Fereira Silva នៅពេល Tierney រកគ្រាប់តាមស្មើទៀតត្រឹមតែ ៦នាទីប៉ុណ្ណោះបន្ទាប់ពីធ្វើការនាំមុខ។

តែយ៉ាងណា ក្រុមរបស់លោក Mike Arteta ក៏បានធ្វើការសម្រុកខ្លាំងឡើង ប្រសិនបើលទ្ធផល ២-២ ពួកគេនឹងធ្លាក់ត្រឹមវគ្គ ៣២ក្រុមចុងក្រោយនេះ ដ្បិតលេងបានត្រឹមស្មើ ១-១ កាលពីជើងទី១ រហូតដល់ Aubameyang រកបានគ្រាប់ជ័យជម្នះនៅនាទី៨៧ សម្រាប់ជោគវាសនាកាំភ្លើងធំតែម្តង។

Arsenal បានចូលរួម Tottenham Hotspur និង Manchester United ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃពាន UEFA Europa League ហាលអាវតែ Leicester City ដែលប្រកួតចាញ់ក្រុម Slavia Prague ២-០ ក្នុងដីនៃកីឡដ្ឋាន King Power ដោយមិននឹកស្មាន៕