(ភ្នំពេញ)៖ លោកស្រី ស៊ន សៀវម៉ី បានប្រកាសខ្លួនធ្វើជាទូតសុឆន្ទៈតំណាងឲ្យគ្លីនិកពត់តម្រង់ធ្មេញ Denta-joy Cambodia ដែលជាគ្លីនិកធ្មេញជាប់លំដាប់ថ្នាក់លេខ១ នៅអាស៊ីអាគ្នេយ៍ និងមានទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី២។

ក្រោយទទួល បានសេវាព្យាបាលយ៉ាងល្អបំផុត ពី គ្លីនិក ធ្មេញអន្តរជាតិមួយនេះ លើការពត់ធ្មេញ អោយត្រង់ដោយប្រើ Invisalign និងសម្អាតធ្មេញឲ្យសស្អាត បែបធម្មជាតិ ពីក្រុមទន្តបណ្ឌិត ជំនាញបណ្តុះបណ្តាលផ្ទាល់ពីប្រទេសថៃ ។

លោកស្រី ស៊ន សៀវម៉ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «នាងខ្ញុំមានសេចក្តី សោមនស្សរីករាយ និង ពេញចិត្តជាខ្លាំងក្រៃលែង នូវសេវាកម្ម ថែរក្សាអនាម័យ មាត់ធ្មេញ ពី គ្លីនិកធ្មេញ Denta-joy Cambodia ជាពិសេសគឺ ការ ព្យាបាលពត់ធ្មេញរបស់នាងខ្ញុំតែម្តង ជាមួយ បច្ចេកទេស Invisalign ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មិន ខ្លាចក្នុងការ ញញឹម ឬសើច ជាមួយភក្តិ ឬទៅ កាន់មហាជន ឡើយ ដោយសារពុម្ពធ្មេញថ្លា (Invisalign) ដែលពាក់នៅលើធ្មេញរបស់ នាង ខ្ញុំ វាដូចទៅពណ៌ថ្លា ដូច្នេះទាំង មិត្តភក្តិ ក៏ដូចជាមហាជនអាចនឹង មិនបាន កត់សម្គាល់ថានាងខ្ញុំពាក់ Invisalign នោះឡើយ»

លោកស្រីបន្តទៀតថា ការពត់ ធ្មេញជាមួយនឹងបច្ចេកវិទ្យា Invisalign វាក៏ផ្តល់នូវភាពងាយស្រួលក្នុងការដោះ និងដាក់ដោយខ្លួនឯងបានផងដែរ ពេលដែរពិសារអាហារ និងត្រូវសម្អាតធ្មេញ ហើយ ការឈឺចាប់ក្នុងការពត់ធ្មេញជាមួយ បច្ចេកវិទ្យា នេះ គឺទាបបំផុត ឬស្ទើរតែគ្មានតែម្តង។

ជាពិសេសទៅទៀតការពត់ធ្មេញដោយប្រើ Invisalign វាមិនប៉ះពាល់ដល់ការប្រកួត និងពិធីរៀបអាពាហ៍ពិពាហ៍ខាងមុខរបស់លោកស្រីនោះឡើយ។

លោកស្រីបន្តថា «ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តទទួល យកសេវាកម្មនៅ Denta-joy Cambodia ហើយនាងខ្ញុំក៏សូមណែនាំគ្លីនិកស្តង់ដាខ្ពស់មួយនេះ ឲ្យពលរដ្ឋកម្ពុជាដែលស្រឡាញ់ និងយក ចិត្តទុកដាក់ពីសុខភាពមាត់ធ្មេញរបស់ខ្លួន មកទទួលសេវាកម្មនៅទីនេះផងដែរ»

លោកឧកញ្ញ៉ា លីម ហួរនីតូ ដែលជានាយកប្រត្តិបត្តគ្លីនិកធ្មេញ Denta-joy Cambodia ក៏បានថ្លែងអំណរគុណ ដល់លោកស្រី ស៊ន សៀវម៉ី ដែលបានផ្តល់នូវទំនុកចិត្តទៅលើគ្លីនិកធ្មេញ Denta-joy Cambodia និងពេញ ចិត្តនូវសេវាកម្ម ពី ក្រុមទន្តបណ្ឌិតរបស់យើង ថែមទាំងបង្ហាញពីបទពិសោធន៍ផ្ទាល់របស់ខ្លួនជាមួយការពត់ ធ្មេញនេះទៅកាន់ សាធារណៈផងដែរ។

លោកបន្តទៀតថា នេះជាកិត្តយសខ្លាំងដែល គ្លីនិកធ្មេញ Denta-joy Cambodia ទទួលបាន នូវការគាំទ្រពី វីរៈកីឡាការិនី លំដាប់ថ្នាក់ពិភពលោកយ៉ាងដូច្នេះ ហើយថែមទាំងមានឳកាសធ្វើការរួមគ្នាក្នុងការ ផ្សព្វផ្សា យ ពីកីឡាជាតិ ក៏ដូចជាសេវាកម្មពត់ធ្មេញលំដាប់ថ្នាក់អន្តរជាតិផងដែរ ក្នុងនាមលោកស្រី ជា ទូតសុឆន្ទៈសម្រាប់គ្លីនិកនេះ។
លោកបានឲ្យដឹងផងដែរថា Denta-joy Cambodia មានបទពិសោធន៍ច្រើន ក្រៃលែងជាមួយ បច្ចេកទេសពុម្ពធ្មេញថ្លា របស់ Invisalign នេះ តាំងពីឆ្នាំ២០០១ មកម្លេះ។

អតិថិជន ប្រមាណជាង៦០០០ ករណីរួចមកហើយទទួលបានការព្យាបាលពីបច្ចេកទេសនេះ ហើយជាមួយជោគជ័យ និងការពេញនិយមពីអតិថិជន បានធ្វើឲ្យ Denta-joy ក្លាយជា គ្លីនិកធ្មេញ លំដាប់ថ្នាក់ទី១ ក្នុងការផ្តល់នូវ សេវាកម្មពត់ធ្មេញដោយប្រើ ពុម្ពថ្លាInvisalign នៅអាស៊ីអាគ្នេយ៍ និងជាគ្លីនិក ធ្មេញ តែមួយគត់ ដែល ទទួលបានតែងតាំងជា ឧទ្ទិសគ្លីនិកឬ គ្លីនិកគំរូនូវការព្យាបាលពត់ធ្មេញជាមួយគុណភាពល្អបំផុតសម្រាប់ពលរដ្ឋថៃ និងកម្ពុជា៕