(ភ្នំពេញ)៖ អតិថិជនរបស់ធនាគារ ជីប ម៉ុង ទាំងអស់អាចធ្វើការទូទាត់វិក្កយបត្រទឹក អគ្គិសនី សំរាម និងវិក្កយបត្រផ្សេងៗជាច្រើនទៀត តាមរយៈកម្មវិធីទូរសព្ទដៃ Chip Mong Bank App បានយ៉ាងងាយ ឆាប់រហ័ស ចំណេញពេលវេលា និងឥតគិតថ្លៃ។

កាន់តែពិសេសនោះ លោកអ្នកអាចកាត់បន្ថយហានិភ័យក្នុងការអញ្ជើញទៅទូទាត់វិក្កយបត្រ និងអាចជៀសវាងការប៉ះពាល់ក្រដាសប្រាក់ដោយផ្ទាល់ ក្នុងកំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នេះ។

កម្មវិធីទូរសព្ទដៃ Chip Mong Bank App ជួយឲ្យបទពិសោធន៍នៃការទូទាត់វិក្កយបត្ររបស់អ្នកកាន់តែប្រសើរ។ លោកអ្នកក៏អាចរីករាយក្នុងការទូទាត់វិក្កយបត្រផ្សេងៗដែលជាដៃគូសហការរបស់ធនាគារ ជីប ម៉ុង បានផងដែរ។

ដើម្បីទទួលបានអត្ថប្រយោជន៏ពិសេសៗទាំងនេះ លោកអ្នកអាចធ្វើការបើកគណនីជាមួយធនាគារ ជីប ម៉ុង ដោយអញ្ជើញទៅកាន់សាខាធនាគារ ជីប ម៉ុង ណាមួយដែលនៅជិតលោកអ្នក ឬទំនាក់ទំនងមកលេខ ៖ 081 811 911 ឬ 066 811 911៕