(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ ជាមួយនឹងពានរង្វាន់ចំនួន៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈម នៃជំងឺរាតត្បាត។ ការទទួលស្គាល់ទាំងនេះ បង្ហាញពីការខិតខំប្រឹងប្រែង ឥតឈប់ឈររបស់វីង ដើម្បីជំរុញឲ្យមានបរិកាស ការងារល្អប្រសើរ សម្រាប់បុគ្គលិកទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស នៃធនាគារឯកទេស វីង បានថ្លែងថា «សុវត្ថិភាពរបស់បុគ្គលិក គឺជាអាទិភាពសំខាន់របស់យើង។ ខណៈពេល ដែលឆ្នាំ២០២០ យើងបានប្រឈមនូវបញ្ហាជាច្រើន ពីផលប៉ះពាល់អវិជ្ជមាន នៃជំងឺរាតត្បាតនេះ យើងក៏បានដាក់ចេញនូវវិធានការណ៍ជាច្រើន ដើម្បីធានាថានិយោជិត របស់យើងអាចបំពេញភារកិច្ចរបស់ពួកគេ ប្រកបដោយសុវត្ថិភាព និងស្ថេរភាព»

នៅក្នុងការទទួលស្គាល់ ការខិតខំប្រឹងប្រែងទាំងនេះ វីង បានទទួលពានរង្វាន់ «ស្លាកយីហោនិយោជកឆ្នើមនៅកម្ពុជា ឆ្នាំ២០២០» ក្នុងកម្មវិធីប្រគល់រង្វាន់ ស្លាកយីហោនិយោជកលើកទី១៤ ដែលរៀបចំដោយវិទ្យាស្ថាន Employer Branding Institute នៃ World HRD Congress & Stars of the Industry Group។

វីង ក៏ត្រូវបានគេទទួលស្គាល់ផងដែរ ជាមួយនឹងពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award) ក្នុងពិធីដែលបានរៀបចំឡើង ដោយស្ថាប័ន World HRD Congress កាលពីខែតុលាថ្មីៗនេះ។ ថ្មីៗនេះ វីង ត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់ «ក្រុមហ៊ុនល្អបំផុត របស់ប្រទេសកម្ពុជា ដើម្បីធ្វើការនៅអាស៊ី» ដោយ HR Asia 2020 សម្រាប់ការប្តេជ្ញាចិត្ត របស់ពួកគេចំពោះនិយោជិត។

នៅក្នុងព្រឹត្តិការណ៍នេះ វីង រួមជាមួយសែលកាត ត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Asia HR ដែលជាទស្សនាវដ្តីមួយឈានមុខ នៅក្នុងឧស្សាហកម្មនេះ។ ពានរង្វាន់នេះ គ្របដណ្តប់ដល់ប្រទេសចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ ប្រទេសវៀតណាម និងមជ្ឈិមបូព៌ា។ ចាប់តាំងពីឆ្នាំមុនមក ដោយអនុលោមទៅតាមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ នៅប្រទេសកម្ពុជា បុគ្គលិកវីងត្រូវបានលើកទឹកចិត្ត ឲ្យធ្វើការពីផ្ទះដើម្បីរក្សាគម្លាតសង្គម នៅក្នុងការិយាល័យ។

សម្រាប់ការងារនៅក្នុងការិយាល័យ វីង ផ្តល់ម៉ាស់និងអាល់កុលដោយឥតគិតថ្លៃ ហើយបានអនុវត្តការត្រួតពិនិត្យសុខភាពជាប្រចាំ និងការស្ទង់មតិប្រចាំថ្ងៃ ដែលត្រូវបានអនុវត្តតាំងពីឆ្នាំមុន ដល់បច្ចុប្បន្ន។ ក្រៅពីវិធានការណ៍ដែលទាក់ទង ទៅនឹងកូវីដ១៩ វីង ក៏បានបន្តវិនិយោគជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍសមត្ថភាព របស់បុគ្គលិកផងដែរ។ ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ វីង បានចំណាយពេលជាង២០០០ម៉ោង ក្នុងការបណ្តុះបណ្តាលជំនាញ ដល់បុគ្គលិកទាំងចាស់និងថ្មី។

និយោជិតម្នាក់ៗ ត្រូវបានលើកទឹកចិត្ត ឲ្យចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ិនធឺណិត ដែលរួមមាន វគ្គសិក្សាផ្សេងៗ អំពីការងារប្រចាំថ្ងៃ និងការអភិវឌ្ឍខ្លួន រយៈពេលវែង។ ជារៀងរាល់ឆ្នាំ វីងបង្កើតឱកាសសម្រាប់សិស្សនិស្សិត មកពីស្ថាប័នផ្សេងៗ ដើម្បីចុះកម្មសិក្សា និងទទួលបាននូវបទពិសោធន៍ ដ៏មានតម្លៃ។
ជាលទ្ធផលនៃបរិយាកាសការងារដ៏ល្អនៃវីង ៧៦% នៃអ្នកហាត់ការជាមួយវីង បានក្លាយជាបុគ្គលិកពេញម៉ោង នៅឆ្នាំ២០២០។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា «វីងតែងតែប្តេជ្ញាផ្តល់ជូនបុគ្គលិក នូវបទពិសោធន៍ល្អបំផុត នៅទីនេះ តាមរយៈការយកចិត្តទុកដាក់ និងបណ្តុះបណ្តាលសមត្ថភាពដល់ពួកគេ។ យើងតែងតែផ្តោតលើការផ្តល់ ឲ្យនិយោជិតនូវឱកាស ដែលផ្តល់នូវផលប្រយោជន៍សម្រាប់ពួកគេ អាជីវកម្ម និងសហគមន៍ទាំងមូល»

ការយកចិត្តទុកដាក់ចំពោះសហគមន៍ បានស្ថិតនៅក្នុងការតាំងចិត្តរបស់វីងជានិច្ច តាមរយៈការដឹកនាំបុគ្គលិក ឲ្យចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវ សង្គមជាច្រើន។

* កាលពីឆ្នាំមុន វីង បានសម្របសម្រួលការរៃអង្គាសប្រាក់ សម្រាប់អ្នករត់ម៉ូតូកង់បី និងមគ្គុទេ្ទសក៍ទេសចរណ៍ ដែលរងប៉ះពាល់ដោយកូវីដ១៩
* ប្រមូលថវិកាជួយ ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប
* សាងសង់ផ្លូវនៅកំពង់ស្ពឺ
* ឧបត្ថម្ភគាំទ្រដល់ពលករចំណាកស្រុកកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង
* រៀបចំពិធីកម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិក
* សហការជាមួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃ ដល់អ្នកជំងឺមានបញ្ហាពិការភាព មុខមាត់ពីកំណើត
* ការបរិច្ចាគកុំព្យូទ័រយួរដៃ និងសម្ភារផ្សេងៗ ដើម្បីជួយដល់កុមារ ដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ១៩។

វីង ក៏បម្រើសេវាផ្តល់មូលនិធិគាំពារសង្គម ដល់ប្រជាជនក្រីក្រដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ៕