(ភ្នំពេញ)៖ សេវាបើកប្រាក់បៀវត្ស គឺជាសេវាកម្មបើកតាមប្រព័ន្ធឌីអីថល បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នមួយនេះ មានភាពងាយស្រួល ជូនចំពោះនិយោជក ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ និងអង្គភាពនានាក្នុងការបើកប្រាក់ខែជូនដល់បុគ្គលិក និយោជិត និងកម្មករ ប្រកបដោយសុវត្ថិភាព តម្លាភាព និងចំណេញពេលវេលា។

ជ្រើសរើស អ៊ី-ម៉ាន់នី តែងតែជាជម្រើសដ៏វៃឆ្លាត ព្រមទាំងបានផ្ដល់ជូនឲ្យបុគ្គលិកមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត ជាមួយនិងកម្មវិធី អ៊ី-ម៉ាន់នី វេរប្រាក់ឥតគិតថ្លៃ ប្រូម៉ូសិនពិសេស រាប់ពាន់រង្វាន់ជារៀងរាល់ខែ។ ជាពិសេស បានបង្កភាពងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាស និងស្ថាប័នដែលតែងតែផ្ញើប្រាក់ទៅឪពុកម្តាយនៅឯស្រុកកំណើត។

ម្យ៉ាងវិញទៀត សេវានេះត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងជួយសម្រួលដល់ម្ចាស់អាជីវកម្ម សហគ្រាសធំៗ ដែរមានភាពមមាញឹកការងារប្រចាំថ្ងៃ លោកអ្នកអាចធ្វើការងារនេះបានយ៉ាងងាយស្រួល នៅលើវេបសាយជាមួយ និងឡេបថប ក្នុងការបើកប្រាក់ខែបុគ្គលិក សន្សំសំចៃពេលវេលាកាន់តែច្រើនជាងមុន ជាពិសេសងាយស្រួលគ្រប់គ្រង គ្រាន់ចុចតែម្តងជាការស្រេចអ្វីៗគ្រប់យ៉ាងនៅលើដៃរបស់អស់លោកអ្នក ងាយស្រួលនិងសុវត្ថិភាព គ្រប់ទីកន្លែង។

គួរកត់សំគាល់ថា សេវានេះកម្មត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងកាត់បន្ថយហានីភ័យចំពោះអតិថិជន ដែលអាចកើតមានឡើងក្នុងពេលដឹកសាច់ប្រាក់សុទ្ធដ៏ច្រើន ដើម្បីបើកប្រាក់បៀវត្សជូនដល់បុគ្គលិក។ សេវានេះផ្តល់ផលប្រយោជន៍ដល់ទាំងក្រុមហ៊ុន-អង្គការ-ស្ថាប័ន និងទាំងបុគ្គលិកដែលបម្រើការនៅកម្ពុជា គួរកត់សំគាល់ អ៊ី-ម៉ាន់នី មានអតិថិជនជាង១លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីនិងមានភ្នាក់ងារ ៨,០០០ កន្លែងនៅទូទាំងប្រទេស ដើម្បីសេវាបម្រើជូនអតិថិជនទាំងអស់៕

សូមមេត្តាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោម៖
Mr. Phann Vanndeth : 097 979 7197
Email : [email protected]