(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ បានប្រកាសជាផ្លូវការថា នឹងបន្តភាពជាដៃគូអាហាររូបត្ថម្ភ ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក ហើយការបន្តការសហការមួយនេះ ធ្វើឡើង ដើម្បីពង្រីកការគាំទ្រអាហាររូបត្ថម្ភដល់កីឡាករហែលទឹករបស់កម្ពុជា នៅក្នុងឆ្នាំ២០២១នេះ។

ពិធីប្រកាសជាផ្លូវការរវាង ក្រុមហ៊ុន Herbalife Nutrition និងសហពន្ធ័ខ្មែរកីឡាហែលទឹក មានការចូលរួមពី លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និងអ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងថ្នាក់ដឹកនាំជាច្រើននាក់ទៀតផងដែរ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើងថា «ការចុះអនុសារណៈយោគយល់គ្នានេះ ពិតជាមានអត្ថប្រយោជន៍ណាស់ដល់កីឡាករ កីឡាការនី ដោយសាររយៈពេលកន្លងមកដែលក្រុមហ៊ុនបានឧបត្ថម្ភនេះ ឃើញថា កីឡាករ កីឡាការនីទាំងអស់ ទាំងយុវជនកម្រិតខ្ពស់ សុទ្ធសឹងតែមានការរីកចម្រើនបន្ទាប់ពីទទួលបានអាហារូបត្ថម្ភបន្ថែមនេះ។ ដូច្នេះវា គឺជារឿងដ៏សំខាន់ដែលក្រុមហ៊ុនបានជួយដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា ជាពិសេសកីឡាហែលទឹកនេះ ដែលយើងកំពុងតែត្រៀមសម្រាប់ការប្រកួតស៊ីហ្គេមក្នុងឆ្នាំ ២០២៣ ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗទៀត។

ក្នុងនោះដែរ ក៏សូមថ្លែងអំណរគុណជាខ្លាំងដល់ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife កម្ពុជា ជាពិសេសថ្នាក់ដឹកនាំទាំងអស់ដែលបានធ្វើកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាហែលទឹក ដើម្បីជម្រុញ ណែនាំ និងគាំទ្រដល់កីឡាករ កីឡាការនីទាំងអស់បានបន្តទៀត ហើយយើងក៏សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងមានការរីកចម្រើន ទទួលបានការគាំទ្រពីអតិថិជន ហើយជាពិសេសនោះ យើងនឹងបន្តជួយជម្រុញផ្សព្វផ្សាយដល់ផលិតផល Herbalife កម្ពុជា។

ក្នុងនាមជាអគ្គលេខាធិការសហព័ន្ធ ក៏សូមគោរពអរគុណ និងជូនពរដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Herbalife ទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន»។

លោកបន្តថា ការឧបត្ថម្ភនេះ បានចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ជាពិសេសវិស័យកីឡាហែលទឹក ដើម្បីឲ្យមានការអភិវឌ្ឍ និងរីកចំរើននាថ្ងៃអនាគត។ ដោយសារកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះ កីឡាករ និងកីឡាការនីហែលទឹកកម្ពុជា ត្រូវការហ្វឹកហាត់ត្រៀមខ្លួន ចូលរួមប្រកួតជាចាំបាច់បំផុត ដូចនេះហើយការឧបត្ថម្ភអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife Nutrition គឺពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងដល់កីឡាករ កីឡាការិនីកម្ពុជា នាពេលកន្លងមកផងដែរ។

កម្មវីធីឧបត្ថម្ភអាហាររូបត្ថម្ភ ដែលមានរយៈពេលមួយឆ្នាំ ដោយក្រុមហ៊ុន Herbalife Nutrition នេះ នឹងរួមមានការផ្តល់ផលិតផលអាហាររូបត្ថម្ភរបស់ខ្លួន និងការបណ្តុះបណ្តាលផ្នែកអាហាររូបត្ថម្ភកីឡា ដល់កីឡាករក្នុងសហព័ន្ធ ដើម្បីជួយពួកគេបង្កើនសមត្ថភាព ក្នុងការប្រកួតកីឡាហែលទឹកជាតិ និងអន្តរជាតិ។

លោកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា ក៏បានលើកឡើងផងដែរថា៖ «ក្រុមហ៊ុនអាហាររូបត្ថម្ភ Herbalife Nutrition ពិតជាមានមោទនភាពណាស់ ក្នុងការបន្តការឧបត្ថម្ភដល់សហព័ន្ធខ្មែរកីឡាហែលទឹក និងលើកទឹកចិត្ត ហើយគាំទ្រជានិច្ចជាមួយនឹងការហ្វឹកហាត់របស់អត្តពលិកកីឡាហែលទឹក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងតែងតែផ្តល់ការគាំទ្រដល់អត្តពលិករបស់យើង តាមរយៈការលើកកម្ពស់ផ្នែកអាហារូបត្ថម្ភដល់ការហ្វឹកហាត់ ដើម្បីឱ្យពួកគេទទួលបានលទ្ធផលកាន់តែប្រសើរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងក៏មានបំណងពង្រីកការគាំទ្ររបស់យើងក្នុងការលើកកម្ពស់សមត្ថភាពអត្តពលិកកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេមនាឆ្នាំ ២០២៣ ខាងមុខនេះនៅកម្ពុជា»។

ផលិតផល Herbalife Nutrition ត្រូវបានជឿទុកចិត្តដោយអត្តពលិក និងក្រុមកីឡាកំពូលៗនៅទូទាំងពិភពលោក។ ផលិតផលទាំងនេះត្រូវបានអភិវឌ្ឍ ដោយអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ និងសុខភាពលំដាប់ពិភពលោក ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ អាហាររូបត្ថម្ភចុងក្រោយបំផុត ដែលផ្តល់អាហាររូបត្ថម្ភមានតុល្យភាព សម្រាប់រាងកាយទាំងមូល។

Herbalife Nutrition នឹងផ្តល់ដល់កីឡាករសហព័ន្ធខ្មែរកីឡាហែលទឹក នូវអាហាររូបត្ថម្ភកីឡារបស់ខ្លួនដែលរួមមាន ផលិតផល Herbalife H24 Formula 1 Sport។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា Herbalife Nutrition បានឧបត្ថម្ភសហព័ន្ធខ្មែរកីឡារហែលទឹកចាប់តាំងពីឆ្នាំ២០១៤មក រហូតមកដល់ពេលបច្ចុប្បន្ន។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។

យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។