(អាល្លឺម៉ង់)៖ Volkswagen, ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុត លំដាប់ទី២ នៅលើពិភពលោក, នៅថ្ងៃសុក្រនេះ បានបង្ហាញនូវក្តីរំពឹងថា ប្រាក់ចំណូល និងការចែកចាយរថយន្តរបស់ខ្លួន នឹងមានការងើបឡើងវិញខ្លាំង នៅក្នុងឆ្នាំនេះ ដោយសារផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺ COVID-19 ត្រូវបានកាត់បន្ថយ, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់នេះ ក៏បានឲ្យដឹងដែរថា ប្រាក់ចំណេញនៃប្រតិបត្តិការរបស់ខ្លួន បានធ្លាក់ចុះ៤៥ភាគរយ មកនៅត្រឹម១០,៦ពាន់លានអឺរ៉ូ (១២,៨៣ពាន់លានដុល្លារ) កាលពីឆ្នាំមុន៕