(ប៉ារីស)៖ ការវិលត្រឡប់របស់កីឡាករខ្សែប្រយុទ្ធជួរមុខ Neymar នៃក្លិប Paris St Germain ពីការរបួសនោះ នឹងធ្វើឡើងទៅតាមការគ្រោងទុក បន្ទាប់ពីលោកបានអវត្តមានអស់រយៈពេលជិត ៤សប្តាហ៍នៅដើមខែនេះ ដោយសាររងរបួសសាច់ដុំ។ នេះបើតាមការបញ្ជាក់ពីលោក Mauricio Pochettino ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

កីឡាករលំដាប់អន្តរជាតិ ជនជាតិប្រេស៊ីលខាងលើនវបានអវត្តមានពីការប្រកួតចាប់តាំងពីរងរបួសនៅថ្ងៃទី១០ ខែកុម្ភៈ ក្នុងការប្រកួតលីគ French Cup ទល់នឹងក្លិប Caen ដែលបានបង្ខំឲ្យលោក មិនអាចចូលរួមជាមួយក្លិប PSG ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានអឺរ៉ុប Champions League តទល់ជាមួយក្លិប FC Barcelona។

Neymar បានបន្តចាប់ផ្តើមឡើងវិញនូវការហ្វឹកហាត់ម្នាក់ឯងនាថ្ងៃព្រហស្បតិ៍ ដែលបង្ហាញក្តីរំពឹងថា លោកអាចនឹងវិលត្រឡប់មកលេងវិញ លឿនជាងការរំពឹងទុក៕