(លីវើភូល)៖ លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងថា ក្លិបហង្សក្រហមមិនត្រូវការ update ច្រើនពេកទេក្នុងរដូវកាលនេះ បើទោះបីជាពួកគេមានកីឡាករជាច្រើនកំពុងមានរបួសក៏ដោយ។

អ្នកចាត់ការសញ្ជាតិអាល្លឹម៉ង់ខាងលើនេះបានថ្លែងប្រាប់ BBC ថា «ខ្ញុំគិតថា វាពុំមែនជាពេលដែលត្រូវកែកុនក្រុមឡើងវិញច្រើនពេញនោះទេ ក៏ព្រោះតែពួកយើងបានយល់ហើយ។ យើងបានដឹងពីប្រតិកម្មថ្មីៗនេះចំពោះទម្រង់លេងរបស់ Liverpool តែបញ្ហានេះ ពួកយើងបានកំពុងព្យាយាមដោះស្រាយហើយដែលត្រូវការរយៈពេលវែងដែរ»

Liverpool បានបរាជ័យ ២-០ នៅទឹកដី Anfield ក្នុង Premier League កាលសប្តាហ៍មុន ដែលជាបរាជ័យក្នុងផ្ទះលើកដំបូងក្នុងរយៈពេល ២២ឆ្នាំក្រោមថ្វីជើងរបស់ Everton ហើយក៏ជាការបរាជ័យលើកទី៤ ក្នុងលីគជាប់ៗគ្នាផងដែរ ក្នុងនាមជាក្រុមការពារតំណែងជើងឯក។

ការបរាជ័យទាំងក្នុង និងក្រៅទឹកដីនេះ បានធ្វើឲ្យ Liverpool ធ្លាក់ដល់លេខ៦ ក្នុងតារាងពិន្ទុបណ្តោះអាសន្នផងដែរ ដាច់ឆ្ងាយពីក្រុមកំពូលតារាង Manchester City កើនដល់ ១៦ពិន្ទុគិតត្រឹម ២៣សប្តាហ៍ក្នុងជើងទី២ នេះ។

លើសពីនេះទៀត ពួកគេលេងឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ប្រកួតចុងក្រោយនេះ ដែលបានជ្រុះចេញពីពានរង្វាន់ FA Cup និង League Cup ត្រឹមជុំទី៤ ដូចគ្នា តែ Liverpool ធ្វើបានល្អវិញនៅ UEFA Champions League ដោយបានបំបាក់ RB Leipzig ២-០ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ៕