(អាមេរិក)៖ បណ្ដាញសង្គមដែលមានប្រជាប្រិយភាព និងទំនុកចិត្ត Twitter នៅពេលនេះ បានរកឃើញនូវវិធីសាស្ត្ររកលុយថ្មី ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មដោយវិធីសាស្ត្រថ្មីនេះ គឺចំណេញតាំងក្រុមហ៊ុន និងអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយពីមានការណែនាំ និងជជែកពិភាក្សាគ្នាជាយូរមកហើយជាមួយនឹងអ្នកវិនិយោគ និងអ្នកជំនាញនោះ នៅពេលនេះ Twitter បាន ប្រកាសដាក់បង្ហាញនូវមុខងារថ្មីមួយ មានឈ្មោះថា «Super Follows» ដែលវានឹងផ្ដល់ប្រយោជន៍ដល់អ្នកដែលមានប្រជាប្រិយភាពខ្លាំង ឬអ្នកដែលមានគេ Follows ច្រើន អាចរកលុយបាន។

តើពួកគេអាចរកប្រាក់ចំណូលបានដោយវិធីណា? សម្រាប់អ្នកប្រើប្រាស់ដែលមាន Follows ច្រើន ឬហៅថា «Super Follows» គឺ អាច រក លុយបានតាមរយៈការកំណត់ឱ្យអ្នកប្រើប្រាស់ផ្សេងៗបង់ប្រាក់ប្រចាំខែ ឬ Subscriber ដើម្បីទទួលបានមាតិការបស់ពួគេ ដែលក្នុងនោះ មានដូចជា ព័ត៌មាន វីដេអូ ការបញ្ចុះតម្លៃ ជាដើម។

លោកអ្នកប្រហែលជាមិនសូវយល់អំពីមុខងារនេះមែនទេ? តាមពិតទៅ មុខងារនេះគឺបង្កើតឡើងសម្រាប់បុគ្គលល្បីៗ ឬអ្នកជំនួញ និងអ្នក ប្រើប្រាស់ធម្មតា ប៉ុន្តែឱ្យតែបុគ្គលណាដែលមានអ្នក Follows ច្រើន គឺសុទ្ធតែអាចប្រើប្រាស់មុខងារ «Super Follows» ដើម្បីរកលុយបាន ទាំងអស់។

«Super Follows» គឺនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកគាំទ្រផ្កាប់មុខទាំងឡាយ ដែលមានបំណងចង់បានមតិកា ឬការបង្ហោះពិសេស និងផ្តាច់មុខ មានន័យថា រាល់ការបង្ហោះរបស់ពួកគេត្រូវបានបែកចែកជាពីរផ្នែក គឺបង្ហោះសារធម្មតា ឬបង្ហោះសម្រាប់ «Super Follows» ដូច្នេះសម្រាប់អ្នកចង់បាន ឬចង់មើលការបង្ហោះជាលក្ខណៈ «Super Follows» ត្រូវបង់លុយឱ្យម្ចាស់គេ។

ត្បិតតែ Twitter ដាក់ឱ្យប្រើប្រាស់មុខងារនេះមែន ប៉ុន្តែរាល់ការបង្ហោះសារទាំងអស់គឺត្រូវស្ថិតក្រោមការតាមដាន និងពិនិត្យរបស់ Twitter ទាំងអស់ ហើយសិនជារកឃើញថា ពួកគេបន្លំដើម្បីធ្វើវាក្នុងគោលដៅតែរកប្រាក់ចំណេញ នោះ Twitter អាចអនុវត្តវិធានការណាមួយ តាម ជាក់ ស្ដែង។

គួរបញ្ជាក់ផងដែរថា «Super Follows» នៅមិនទាន់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ហើយគេក៏មិនទាន់ដឹងថា រាល់ប្រតិបត្តិការបង់ប្រាក់ នឹងត្រូវធ្វើឡើងតាមវិធីណាដែរ ជាពិសេសគឺ Twitter នឹងទទួលបានចំណែកភាគលាភប៉ុន្មាននោះទេ ដោយគ្រាន់តែដឹងថា សម្រាប់ ស្ថាប័ន ព័ត៌មានធំៗអាចនឹងរកប្រាក់ចំណូលបានតាមរយៈ «Super Follows»