(ន័រវេស)៖ ក្រុមហ៊ុនអាកាសចរណ៍ Norwegian Air របស់ប្រទេសន័រវេស បានលុបចោលនូវយន្តហោះទាំង៨៨គ្រឿង ដែលនៅសល់ ក្នុងបញ្ជីបញ្ជាទិញពីក្រុមហ៊ុនផលិតយន្តហោះ Airbus, នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យមួយរូប របស់ក្រុមហ៊ុន Norwegian Air ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានទទួលយកការបង់ថ្លៃ ចំនួន៤,៨ពាន់លានក្រោន (៩៣,៥១លានដុល្លារអាមេរិក) ក្នុងត្រីមាសទី៤ ដោយពាក់ព័ន្ធនឹងការបញ្ចប់កិច្ចព្រមព្រៀងទិញយន្តហោះ ជាមួយនឹងក្រុមហ៊ុន Airbus និង Boeing៕