(ចិន)៖ ទស្សនិកជនខ្មែរ ដែលតែងតែទស្សនាខ្សែភាពយន្តហុងកុង បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយលឺដំណឹងថា តារាសម្តែងជើងចាស់ល្បីឈ្មោះមួយរូប ក្នុងវិស័យភាពយន្តហុងកុង គឺលោក Ny Man Tat បានស្លាប់ក្នុងវ័យ ៧០ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។ នេះបើតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន The Star នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

តារាជើងចាស់ហុងកុង Ny Man Tat ដែលទស្សនិកជនខ្មែរស្គាល់ថា តែងតែនិយមដើរតួអង្គកំប្លែងជាមួយ ទិនហ្វី នោះ ត្រូវបានមិត្តភ័ក្តជិតស្និទ្ធរបស់លោក ឈ្មោះ Tenky Tin Kai-man ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ នៅវេលាម៉ោង ៥៖១៦នាទីល្ងាចថ្ងៃសៅរិ៍នេះ។

គួរជម្រាបថា តារាសម្តែងល្បីឈ្មោះរបស់ហុងកុង Ny Man Tat បានចាប់ផ្តើមអាជីពសិល្បៈតាំងពីឆ្នាំ១៩៧៣ មកម្ល៉េះ ពោលក្នុងវ័យ២២ឆ្នាំ ខណៈមហាជនបានស្គាល់លោកកាន់តែច្រើនតាមរយៈសម្តែងរឿងល្បីៗជាច្រើនដូចជារឿង «The Final Cambat», រឿង «The Justice of Life» និងរឿង «Shaolin Soccer»។ តាមរយៈការងារសិល្បៈរបស់លោក Ny Man Tat ត្រូវបានគេដឹងថា ទទួលបានពានរង្វាន់ជាច្រើនពី មហោស្រពភាពយន្ត «Hong Kong Film Award»៕