(ភ្នំពេញ)៖ លោក សឿ សុវណ្ណ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និងឃុន សឿគ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីពេលថ្មីៗនេះ។

លោក ឧកញ៉ា សឿ សុវណ្ណ ត្រូវបានគេដឹងថា គឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោងដីឡូតិ៍ និងផ្ទះល្វែង។ ឃុន សឿ គ្រុបខូអិលធីឌី និងក្រុមហ៊ុនសាងសង់ យូនីប៊ីល ខនស្រ្តាក់សិន ដែលទទួលម៉ៅការសាងសង់នៅគម្រោងអគារគ្រប់ប្រភេទ។ ក្រៅពីក្រុមហ៊ុនទាំង២នេះ លោកឧកញ៉ានៅមានមុខជំនួញជាច្រើនទៀត។

ក្រៅពីជំនាញខាងរកស៊ីលោក ឧកញ៉ា ដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះក៏ជាថ្នាក់ដឹកនាំម្នាក់ ដែលមានជំនាញគ្រប់គ្រងមនុស្សធ្វើឲ្យ បុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង។ ទន្ទឹមនោះដែរលោក ឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរ ទើបនាំឲ្យលោកត្រូវបាន ព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» បែបនេះ៕