(ក្រុងម៉ូនិច)៖ ខ្សែប្រយុទ្ធ Robert Lewandowski នៅខ្វះតែ ១២គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីតាមទាន់កំណត់ត្រា Gerd Muller ដែលរកបាន ៤០គ្រាប់ក្នុង ១រដូវកាលក្នុងលីគកំពូលអាល្លឺម៉ង់ Bundeslia។

កីឡាករអន្តរជាតិប៉ូឡូញ Lewandoski ក៏រកបាន ២គ្រាប់ផងដែរក្នុងជ័យជម្នះ ៥-១ ទៅលើក្រុមភ្ញៀវ Cologne នៅរាត្រីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលធ្វើឲ្យកីឡាករវ័យ ៣២ឆ្នាំខាងលើនេះរកបាន ២៨គ្រាប់ឈរនៅតារាង Top scorer បណ្តោះអាសន្នទៀតផង ដោយនៅសល់ ១១សប្តាហ៍ទៀត នឹងបញ្ចប់រដូវកាលនេះ។

Lewandoski បានក្លាយជាកីឡាករទី២ ដែលស៊ុតបានច្រើនជាងគេក្នុង ១រដូវកាលនៅ Bundesliga និងត្រៀមបំបែកកំណត់ត្រាចាស់របស់កីឡាករអាល្លឹម៉ង់ Gerd Muller ដែលរកបាន ៤០គ្រាប់ក្នុងឆ្នាំ១៩៧២៕