(ភ្នំពេញ)៖ ធនាគារ អេស៉ីលីដាកំពុងធ្វើទំនើបកម្មប្រព័ន្ឋបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបម្រើអតិថិជនកាន់តែល្អបំផុត ស្របពេលដែលបច្ចេកវិទ្យានៅលើសកលលោកកាន់តែជឿនលឿន។

ធនាគារ អេស៉ីលីដា ដែលជាធនាគារខ្មែរឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្រឹតសម្រាំងនូវសេវាកម្មរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការអតិថិជន ឱ្យកាន់តែទទួលបានអត្ថប្រយោជន៍ ក្នុងនោះ សេវាអេស៉ីលីដាម៉ូបាល ធនាគារបានយកចិត្តទុកដាក់បំផុតដើម្បីធ្វើការអភិវឌ្ឍន៍ឱ្ក្លាយទៅជាអេបទាន់សម័យប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានសុវត្ថិភាពបំផុត។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានថ្លែងថា «ធនាគារ អេស៉ីលីដា តែងគិតគូរអតិថិជនរបស់ខ្លួនជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជាពេលថ្មីៗនេះ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ឋដើម្បីអភិវឌ្ឍអេស៉ីលីដាម៉ូបាលឱ្យកាន់តែងាយស្រួល កាន់តែខ្លាំង សាកសមនឹងអតិថិជនវៃឆ្លាតរបស់យើងប្រើប្រាស់»

លោកស្រីបានបន្ថែមទៀតថា ដើម្បីការពារសុវត្ថិភាពសាច់ប្រាក់ និងដើម្បីឱ្យអេស៉ីលីដាម៉ូបាលអេបដើរឱ្យទាន់បច្ចេកវិទ្យាពិភពលោក ធនាគារបានធ្វើបច្ចុប្បន្នភាពមុខងារអេស៉ីលីដាម៉ូបាលថ្មីៗ បន្ថែមទៀត ឱ្យកាន់តែទាន់សម័យជានិច្ច ឥឡូវនេះអេស៉ីលីដាម៉ូបាល បានទៅដល់ជំនាន់ ៥.៦ ហើយ។ ការអភិវឌ្ឍនូវមុខងារអេស៉ីលីដាម៉ូបាលជំនាន់ថ្មីនេះ អាចធ្វើឱ្យទូរសព្ទដៃរបស់អតិថិជនខ្លះដែលមិនទាន់បាន Update ថ្មី។

ឥឡូវនេះលេខទូរស័ព្ទលោកអ្នក គឺជាលេខគណនីអេស៉ីលីដាម៉ូបាល ងាយស្រួលចាំណាស់ និងមិនបាច់ចំណាយលុយទិញ។ ករណីភ្លេចលេខសម្ងាត់ អាចបង្កើតឡើងវិញដោយខ្លួនឯងបាន មិនចាំបាច់ធ្វើដំណើរមកធនាគារ ដោយអនុវត្តតាមជំហានខាងក្រោម៖

* ចុចយក «ភ្លេចលេខសម្ងាត់»
- បំពេញលេខអត្តសញ្ញាណប័ណ្ណដែលបានចុះឈ្មោះ
- បំពេញថ្ងៃខែឆ្នាំកំណើត
- បញ្ចូលលេខ OTP ដែលបានផ្ញើសារចូលទូរសព្ទលោកអ្នក បង្កើតលេខសម្ងាត់ថ្មីផ្ទាល់ខ្លួន ជាការស្រេច។

ធ្វើការ Update អេស៉ីលីដាម៉ូបាលលោកអ្នកឥឡូវនេះ នោះលេខទូរសព្ទលោកអ្នកនឹងក្លាយជាលេខគណនី អេស៉ីលីដាម៉ូបាល
ដោយស្វ័យប្រវត្តិ តាមរយៈ៖

* iOS App Store: goo.gl/Kmhojx
* Android Play Store: goo.gl/ATZcyb
* Huawei AppGallery: bit.ly/2LJXFLD