(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានបង្កើតគណនី Payday យ៉ាងពិសេសសម្រាប់ក្រុមហ៊ុន និងអាជីវកម្មរបស់លោកអ្នក ក៏ដូចជាផ្តល់ជូនបុគ្គលិករបស់លោកអ្នក នូវអត្ថប្រយោជន៍បន្ថែមជាច្រើនលើពីការទទួលប្រាក់បៀរវត្សប្រចាំខែ។

គណនី Payday របស់ធនាគារ ជីប ម៉ុង ផ្ដល់ជូននូវបទពិសោធន៍ក្នុងការទូទាត់ប្រាក់បៀរវត្សដល់បុគ្គលិករបស់លោកអ្នកតាមប្រព័ន្ធឌីជីថល ដោយឥតគិតថ្លៃសេវា ផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ពោលគឺលោកអ្នកមិនចាំបាច់យកសាច់ប្រាក់ ឬមូលប្បទានប័ត្រមកកាន់ធនាគារឡើយ។ លើសពីនេះទៅទៀត គណនី Payday របស់ធនាគារ ជីប ម៉ុង មានមុខងារការពារព័ត៌មានសម្ងាត់ពិសេស ដែលអាចរក្សាព័ត៌មានប្រាក់បៀរវត្សរបស់បុគ្គលិកលោកអ្នកយ៉ាងមានសុវត្ថិភាព។

បន្ថែមលើប្រាក់ប្រាក់បៀរវត្ស បុគ្គលិករបស់លោកអ្នកនឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន ដូចជា៖

* ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ២.៥% ក្នុងមួយឆ្នាំពីគណនី Payday

* ទទួលបានប្រាក់កម្ចីរហូតដល់ ១២ ដងនៃប្រាក់ខែដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។

* ទទួលបានការបញ្ចុះតម្លៃលើអត្រាការប្រាក់ និងកម្រៃអនុម័តសម្រាប់កម្ចីទិញផ្ទះ និងកម្ចីផ្ទាល់ខ្លួន។

អាចប្រើប្រាស់សេវាកម្មនានា ក៏ដូចជាមុខងារដ៏សម្បូរបែបរបស់ Chip Mong Bank App ដោយឥតគិតថ្លៃ ហើយពួកគេអាចគ្រប់គ្រង និងត្រួតពិនិត្យសមតុល្យសាច់ប្រាក់ ផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញដោយទទួលបានប្រូម៉ូសិនជាមួយហាងដៃគូជាង ៨០០ ទីតាំង។

ងាយស្រួលក្នុងការទូទាត់វិក្កយបត្រ ទឹក ភ្លើង សំរាម កាតទូរសព្ទ និងសេវាកម្មផ្សេងៗជាច្រើនទៀតដោយឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 081 811 911 ឬ 066 811 911៕