(ក្រុងឡុងដ៍)៖ លោក Ole Gunnar Solskjaer បានថ្លែងក្នុងសនិ្នសីទសារព័ត៌ក្រោយចប់ការប្រកួតថា Manchester United គួរតែត្រូរបានផ្តល់បាល់ ១១ម៉ែត្រនៅពេលបាល់ប៉ះដៃកីឡាករ Calum Hodson-Odoi របស់តោខៀវ Chelsea នៅមុនពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៅរាត្រីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Ole បញ្ជាក់ថា «ច្បាស់ណាស់ ១០០% Man Utd គួរតែបានបាល់ ១១ម៉ែត្រ តែលោកអាជ្ញាកណ្តាល Stuart Attwell មិនឲ្យ។ ខ្ញុំពិតជាមានការព្រួយបារម្ភចំពោះរឿងនេះណាស់»

តែយ៉ាងណាសម្រាប់លោក Thomas Tuchel ដែលជាអ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea ក៏បានចាត់ទុកថា បាល់នោះ ជាបាល់ទៅប៉ះដៃ (ballhand) ទៅវិញ និងបានគាំទ្រចំពោះការសម្រេចរបស់លោក Attwell ថែមទៀតផង ថាធ្វើនេះពិតជាត្រឹមត្រូវហើយ។

ក្នុងជំនួបស៊ីសាច់ហុតឈាមនៅទឹកដី Stamford Bridge សម្រាប់ជើងទី២ នៃ Premier League ប្រចាំសប្តាហ៍ទី២៦ នោះ ក្រុមទាំងពីរសុទ្ធតែមានឱកាសរកគ្រាប់បាល់ដូចគ្នា តែត្រូវបានអ្នកចាំទីជួយសង្រ្គោះបានរហូតពីសំណាក់ David De Gea និង Edouard Mendy គ្រាដែល Greenwood និង Callum Hodson-Odoi ប្រតាយប្រតប់គ្នាក្នុងប្រអប់គ្រោះថ្នាក់ ដែលនាំឲ្យបាល់ទៅប៉ះដៃ Odoi ដែលត្រូវបានផ្ទៀងផ្ទាល់ដោយ VAR ថែមទៀតផង។

ក្រុមខ្លាំងទាំងពីរបានបន្តចែកគ្នាម្នាក់ ១ពិន្ទុដូចកាលជើងទី១ នៅទឹកដី Old Trafford គ្រាដែល Man Utd បន្តឈរនៅលេខរៀងទី២ ដដែលដោយមាន ៥០ពិន្ទុ និង Chelsea ស្ថិតនៅលេខ៥ មាន ៤៤ពិន្ទុ៕