(ក្រុងមីឡាន)៖ ក្លិបបាល់ទាត់ Inter Milan បានប្រកាសថា ម្ចាស់ក្លិបរបស់ពួកគេជិតឈានដល់កិច្ចព្រមព្រៀងទិញយកក្លិប Jiansu FC ជាផ្លូវការហើយ នៅពេលដែលក្លិបលេងក្នុងលីគកំពូលរបស់ចិនមួយនេះ បានកំពុងជួបវិបត្តិហិរញ្ញវត្ថុនាពេលថ្មីៗនេះ។

Jiangsu ទើបតែបានឈ្នះពាន Chinese Super League ជាប្រវត្តិសាស្រ្តរបស់ក្លិបកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មុនពេលវិបត្តិហិរញ្ញវត្ថុកើតមានឡើង ដែលបណ្តាលមកពីជំងឺរាំរ៉ៃ Covid-19 មិនទាន់ស្រាកស្រាន្តផងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ នេះ។

ម្ចាស់ក្លិប Jiangsu FC បានថ្លែងប្រភពព័ត៌មានខាងលើផងដែរថា ក្រុមហ៊ុន Suning បានកំពុងជួបវិបត្តិហិរញ្ញវត្ថុ និងចង់យកការចំណាយក្នុងក្លិបទាំងអស់ ដើម្បីទប់ទល់លំនឹងក្រុមហ៊ុនវិញ។

គួររំលឹកផងថា Jiangsu FC ជាក្លិបលេចធ្លោមួយនៅលីគកំពូលចិន ដែលអតីតគ្រូបង្វឹកអង់គ្លេស លោក Fabio Capello ធ្លាប់ទៅដឹកនាំផងដែរកាលឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ និងប្រកៀកទិញបានខ្សែប្រយុទ្ធ Gareth Bale របស់ Real Madrid ក្នុងឆ្នាំ២០១៩ ថែមទៀតផង៕