(ភ្នំពេញ)៖ ផ្លូវថ្មី ស្រឡាងមួយខ្សែ មានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នាពេលថ្មីៗនេះ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលនឹងរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរចាចរណ៍ និងសម្រួលទៅដល់ការធ្វើដំណើរ ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់។

ផ្លូវមួយខ្សែនេះ មានប្រវែងសរុប៣៣៥ម៉ែត្រ និងទទឹង១៦ម៉ែត្រ តភ្ជាប់ពីមហាវិថីព្រះមុនីរ៉េត (ផ្លូវ២១៧) ឆ្ពោះទៅកាន់ផ្លូវលេខ ១៦១ (រង្វង់មូលសំពៅមាស) ជាផ្លូវដើរតួយ៉ាងសំខាន់ ក្នុងការសម្រួល ទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងទីក្រុង។

បច្ចុប្បន្ននេះ ផ្លូវហ្វាយណាន់សល កំពុងទទួលបានចំណាប់អារម្មណ៍ខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ពិសេសអតិថិជនរបស់ទីក្រុងអូឡាំព្យាផ្ទាល់ ដោយសារតែសក្ដានុពល នៃការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ដែលជាថ្នាលមួយក្នុងការទាក់ទាញវិនិយោគិន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជា។

ជាក់ស្ដែង គម្រោងអគារពាណិជ្ជកម្មអូឡាំព្យា ដំណាក់កាលទី៣ បានកំពុងចាប់ផ្ដើមសាងសង់យ៉ាងមមាញឹក និងកំពុងដាក់លក់ជាសាធារណៈផងដែរ។
គម្រោងអគារពាណិជ្ជកម្មថ្មីនេះ លាតសន្ធឹងលើផ្ទៃដីសរុបជាង ១០,០០០ម៉ែត្រកាឡា មានអគារសរុបចំនួន២៧។

អគារនីមួយៗ មានទំហំដី ៨.២ម៉ែត្រ គុណនឹង៤១ម៉ែត្រ និងទំហំអគារចាប់ពី៨.២ម៉ែត្រ គុណនឹង២៤ ដល់២៨ម៉ែត្រ មានកំពស់ចាប់ពី៨ជាន់ ដោយបំពាក់ នូវជណ្តើរយន្តចំនួន២ បរិក្ខារទំនើបៗ ចំណតឯកជនក្រោមដី និងទីធ្លាមុខក្រោយអគារធំទូលាយ អំណោយផលដល់ការប្រកបអាជីវកម្ម និងបើកជាក្រុមហ៊ុន គ្រប់ប្រភេទ។ អតិថិជនទាំងអស់នឹងទទួលបានតម្លៃល្អ ព្រមទាំងលក្ខខណ្ឌបង់ប្រាក់ យ៉ាងពិសេសសម្រាប់ការបើកលក់ដំណាក់កាលដំបូងនេះ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០៨៩/ ០៨៦ ៩៨៥ ៩៨៨, ០៩២/ ០៩៣ ៨០១ ៨០៩, ០៩៩/ ០៨៦ ៧២០ ៧២៧ ឬ ចូលទៅកាន់គេហទំព័រ Facebook របស់អូឡាំព្យា ស៊ីធី (Olympia City)៕