(ភ្នំពេញ)៖ ក្រុមហ៊ុន មីឌា (Midea) បានរៀបចំ «កម្មវិធីថ្លែងអំណរគុណដល់ដៃគូរសហការណ៍ឆ្នើម» តាមរយៈអនឡាញក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងកម្មវិធីពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ ក្រុមហ៊ុនមីឌា បានអញ្ជើញតំណាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ចូលរួមការទស្សនាក្នុងការផ្សាយផ្ទាល់នៅក្នុង Facebook Midealive ផងដែរ។

មីឌា គឺជាក្រុមហ៊ុននាំមុខផ្នែកម៉ាស៉ីនត្រជាក់ និងមានរបស់ប្រើប្រាស់ជាច្រើនទៀត ក៏មានប្រព័ន្ធនៃច្រវាក់ផលិតផលដែលទំនើបនឹងឆ្លាតវៃ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ម៉ាកយីហោនេះបានក្លាយជាម៉ាកយីហោអន្តរជាតិមួយ ក៏មានរយៈកាលអស់ ៥២ឆ្នាំផងដែរ ហើយនៅតែបន្តនៃការរីកចម្រើនទៅមុខជាដរាប ហើយបានចែកចាយទៅប្រមាណជាជាង ១៥០ប្រទេសលើពិភពលោក។

បច្ចុប្បន្ន Midea Group បានឈរនៅលំដាប់ថ្នាក់លេខ១ជាមួយនឹងតម្លៃទីផ្សារ ១០០០លានដុល្លារ ដែលជាក្រុមហ៊ុនមួយដែលផលិតគ្រឿងបរិក្ខាក្នុងផ្ទះដ៏ធំជាងគេនៅទូទាំងប្រទេស។ ជាប់ចំណាប់ថ្នាក់លេខ១ ក្នុងចំណោមម៉ាស៉ីនត្រជាក់ទាំងអស់លើពិភពលោក។ ចំណែកឯ Midea Cambodia បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជាអស់រយៈពេល ១១ឆ្នាំមកហើយ។ ផលិតផល Midea បានចែកចាយគ្រប់តំណាងចែកចាយ និងគ្រប់ផ្សារទំនើបដែលមាននៅក្នុងប្រទេសកម្ពុជា ដែលរួមមានផលិតផលម៉ាស៉ីនត្រជាក់ ទូរទឹកកកម៉ាស៉ីនបោកសម្លៀកបំពាក់ និងគ្រឿងបរិក្ខាក្នុងផ្ទះផ្សេងៗ និងមាននៅប្រភេទម៉ាស៉ីនត្រជាក់សម្រាប់ប្រើប្រាស់ក្នុងសំណង់អគារធំៗព្រមទាំងមានក្រុមហ៊ុនបច្ចេកទេសដែលមានជំនាញជាច្រើននាក់។

សម្រាប់ឆ្នាំ២០២១នេះ Midea បាននាំចូលនៅម៉ាស៉ីនត្រជាក់ MT2plus ដែលអាចសន្សំសំចៃបានមួយយប់មួយគីឡូវ៉ាត់ប្រមាណជាជាង ៨៥% ដែលជាម៉ាស៉ីនត្រជាក់នៃបច្ចេកវិទ្យាចុងក្រោយផងដែរ និងមានការធ្វើតេស្តយ៉ាងច្បាស់លាស់។

MT2plus រួមមានគុណសម្បត្តិដូចខាងក្រោយ៖

* Save: ការសន្សំសំចៃ៖ MT2plus កាន់តែសន្សំសំចៃថាមពលជាងមុន១០%
* Soft: ស្រទន់ជាមួយនឹងភាពត្រជាក់តែមិនមែនជាខ្យល់ត្រជាក់ជាមួយនឹងរន្ធ 7928
* Surround: ការបញ្ចេញខ្យល់បីទីតាំងពីមុខម៉ាស៉ីនត្រជាក់ និងចំហៀងសងខាងនៃម៉ាស៉ីនត្រជាក់
* Speed: ត្រឹមតែ៤០វិនាទី ទទួលបានភាពត្រជាក់២៣អង្សា
*Smart: ប្រើប្រាស់ជាមួយកម្មវិធី (App), Midea Air គឺជាកម្មវិធី គ្រាន់តែចូលទៅក្នុងកម្មវិធី Midea Air លោកអ្នកអាចឆែកមើលនឹងបញ្ជាបើកម៉ាស៉ីនត្រជាក់បានពីចម្ងាយ (ពេលលោកអ្នកនៅខាងក្រៅមិននៅផ្ទះ) កម្មវិធី Midea Air ផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នក #Smart #Easy
* Silence: គ្មានសម្លេងរំខានដែលប៉ះពាល់ដល់ការទទួលដំណេក។

ជាការថ្លែងអំណរគុណសម្រប់អតិថិជន, សម្រាប់អតិថិជន TOP Dealer បានទទួលបានប័ណ្ណសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។ អ្វីដែលកាន់ពិសេសនោះ ទទួលបានការគាំទ្រពីសំណាក់អតិថិជនទាំងអស់ ក្នុងការបញ្ជាទិញផលិតផលប្រមាណជា ១លានដុល្លាអាមេរិចឯណោះ ដែលបង្កឲ្យកម្មវិធីទាំងមូលកាន់ទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងកម្មវិធីទាំងមូលក៏មានរង្វាន់ជាច្រើនសម្រាប់អតិថិជនដែលចូលរួមផងដែរ។

លោក ទៀ អេងហុក ប្រធានផ្នែកលក់នៃក្រុមហ៊ុន Mida បានថ្លែងអំណរគុណសម្រាប់អតិថិជន និងតំណាងចែកចាយទាំងអស់ដែលបានគាំទ្រ និងមានទំនុកចិត្តលើផលិតផលក្រុមហ៊ុន។ ក្រុមហ៊ុនក៏សន្យាថា នឹងព្យាយាមនាំយកផលិតផល ដែលមានគុណភាពព្រមទាំងផ្តល់ជូនសេវាកម្ម កាន់តែប្រសើរសម្រាប់ទីផ្សារប្រទេសកម្ពុជាផងដែរ៕