(ហ្ស៊ូរិច)៖ កីឡាករវាយកូនបាល់ទោល Novack Djokovic បានតាមស្មើកំណត់ត្រារបស់អតីត Roger Federer ក្នុងនាមជាកីឡាករដែលឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកដែលមានរយៈពេល ៣១០សប្តាហ៍មកនេះ។

តាមរយៈសារព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ នេះថា កីឡាករវ័យ ៣៣ឆ្នាំ សញ្ជាតិសែប៊ីខាងលើនេះ នឹងវ៉ាកំណត់ត្រា Federer របស់ស្វីសនាសប្តាហ៍ក្រោយ ដែលកាន់កាប់តំណែងកំពូលតារាងវាយកូនបាល់នេះ ដែលធ្លាប់ឈ្នះពានបាន ១៨ដងក្នុងកម្រិត Grand Slam ក្នុងមានពាន Australian Open ចំនួន ៩លើក នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលីកាលពីខែមុនផងដែរ។

ជ័យជម្នះនេះដែរ បានធ្វើឲ្យ Djokovic បន្តដេញតាមពីក្រោយគូប្រជែង Rafael Nadal និង Roger Federer ដែលឈ្នះពានក្នុងកម្រិត Grand Slam បានចំនួន ២០ដងដូចគ្នានាពេលកន្លងមក។

Novack Djokovic បានរំកិលខ្លួនពីចំណាត់ថ្នាក់លេខ៥ ឡើងមកលេខ១ ពិភពលោកវិញគិតចាប់ពីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំទៅដល់បច្ចុប្បន្ន គ្រាដែល Roger Federer បានបាត់បង់តំណែងលេខ១ ពិភពលោកនេះកាលខែមិថុនា ឆ្នាំ២០១៨ ដែលធ្លាប់កាន់កំពូលតារាងនេះមានរយៈពេល ៣១០សប្តាហ៍៕