(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) បានឈានចូលសប្តាហ៍ទី៣ហើយ ដែលនិងត្រូវធ្វើឡើងនៅថ្ងៃទី០២-០៣ ខែមិនា និងមាន ១៤ក្រុមចូលរួម។

សម្រាប់ការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ នោះរួមមាន៖
១៖ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង Vs ភ្នំពេញហ្គាឡាក់ស៊ី
២៖ ស.ស.យ.ក ខេត្តបាត់ដំបង Vs ខេត្តបន្ទាយយមានជ័យ
៣៖ សៀមរាប អេហ្វស៊ី Vs ខេត្តឧតរមានជ័យ
៤៖ កោះកុង អេហ្វសុី Vs មន្ទីរ អយក ខេត្តកំពត

សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១ នោះរួមមាន៖
១៖ រដ្ឋបាល ខេត្តតាកែវ Vs មន្ទីរ អយក ខេត្តកំព់ងស្ពឺ
២៖ ស.យ.ស.ស ពោធិ៍សាត់ Vs សូហ្វីយ៉ាប៉ៃលិន
៣៖ ក្រុមអធិរាជដំរីឦសានន ខេត្តរតនៈគីរី Vs សមាគមកីឡា ខេត្តព្រះវិហារ។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ខេត្ត) ប្រចាំសប្តាហ៍ទី៣ មានគូពិសេសរវាង ស.ស.យ.ក ខេត្តបាត់ដំបង ដែលបានឈរនៅចំណាត់ថ្នាក់លេខ១ នឹងត្រូវប៉ះខេត្តបន្ទាយមានជ័យ ដែលឈរនៅចំណាត់ថ្នាក់លេខ២ នៃពូល (ខ) ជាមួយគ្នា៕