(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE បានសូមអរគុណ និងអបអរសាទរគម្រប់ខួប១ឆ្នាំ ដែល SmallWorld SmallBand ក្រុមតូច ក្លាយជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ។

ក្នុងនោះ ទឹកក្រូចអាយស៍ IZE ក៏ចូលរួមត្រេកអរដល់ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ក្រោយបានរួមសហការគ្នាក្នុងការពាំនាំយកភាពសប្បាយរីករាយ និងអស្ចារ្យជាច្រើនកន្លងមករួមមាន ការបង្កើតបទចម្រៀងថ្មីៗ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការចូលរួមកម្មវិធីផ្សេងៗ សម្រាប់ជាទស្សនីយភាព និងជាទីសណ្តាប់របស់អ្នកគាំទ្រ និងអ្នកនិយមពិសាទឹកក្រូចអាយស៍ IZE អស់រយៈពេលមួយឆ្នាំមកនេះ។

តារាចម្រៀងស្រីតែម្នាក់គត់ក្នុងក្រុម កញ្ញា កេសរ បានបង្ហាញអារម្មណ៍រំភើបថា៖ «ការរួមដំណើរជាមួយទឹកក្រូចអាយស៍ IZE រយៈពេលមួយឆ្នាំនេះ គឺពិតជាបទពិសោធន៍មួយដ៏អស្ចារ្យណាស់ ព្រោះយើងបានបង្កើតព្រឹត្តការណ៍ថ្មីៗជាច្រើនរួមគ្នាសម្រាប់អ្នកគាំទ្រ ហើយអ្វីដែលពិសេសជាងនេះ គឺ SmallWorld SmallBand ក្រុមតូច នៅតែបន្តជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ IZE ព្រោះយើងដឹងថា ការបន្ដដំណើរលើវិថីជាមួយគ្នានេះ ប្រៀបដូចជាការបង្កើតបទពិសោធន៍ថ្មីៗ ប្លែកៗ សម្រាប់ការអភិវឌ្ឍទេពកោសល្យបន្ថែមមកលើក្រុមយើងផងដែរ»

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «យើងពិតជាអរគុណ SmallWorld SmallBand ក្រុមតូច សម្រាប់ការសហការដ៏ល្អជាមួយទឹកក្រូចអាយស៍ IZE កន្លងមកនេះ ហើយក៏រីករាយស្វាគមន៍ SmallWorld SmallBand ក្រុមតូច សម្រាប់ការបន្តដំណើរជាមួយទឹកក្រូចអាយស៍ IZE ។ យើងសង្ឃឹមថា ការបន្តទំនាក់ទំនងមួយនេះ នឹងអាចពាំនាំអ្វីដែលរំភើបប្លែកៗខុសពីមុន ជូនដល់អ្នកគាំទ្រ និងអ្នកនិយមពិសាទឹកក្រូចអាយស៍ IZE ជាក់ជាមិនខាន»