(ក្រុងឡុងដ៍)៖ លោក Ian St John ដែលជាអតីតខ្សែប្រយទ្ធជម្រើសជាតិស្កុតឡេន និងក្រុមហង្សក្រហម Liverpool របស់អង់គ្លេសផងនោះ នៅពេលនេះលោកទទួលមរណភាពហើយក្នុងវ័យ ៨២ឆ្នាំ បន្ទាប់ពីមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

លោក John ជាអតីតកីឡាករខ្សែប្រយុទ្ធបំបែកកំណត់ត្រាក្នុងតម្លៃជាង ៣៧,៥០០លានផោនពីក្លិប Motherwell របស់ប្រទេសស្កុតឡេន។

បុរសសញ្ជាតិស្កុតឡេនខាងលើនេះបានកើតនៅឆ្នាំ១៨៣៨ នាទីក្រុង Motherwell ហើយបានទៅចូលរួមជាមួយក្លិបហង្សក្រហម Liverpool របស់លីគកំពូលអង់គ្លេស Premier League នៅទសវត្សឆ្នាំ១៩៦១ ដោយបង្ហាញខ្លួនបាន ៤២៥ប្រកួត និងរកបាន ១១៨គ្រាប់នៅកីឡដ្ឋាន Anfield ដោយបានឈ្នះពាន FA Cup ក្នុងឆ្នាំ១៩៦៥ ដោយបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិស្កុតឡេនបានចំនួន ២១ប្រកួត និងរកបាន ៩គ្រាប់។

ក្នុងនោះក៏បានឈ្នះពានលីគអង់គ្លេស Football League first Division ចំនួន ២សម័យកាល រួមជាមួយពាន Football League Second Division, FA Charity Shield និងបន្តទៅធ្វើជាគ្រូបង្វឹកនៃក្លិប Motherwell និង Portsmouth ក្រោយលោកបានបញ្ចប់អាជីពបាល់ទាត់នៅឆ្នាំ១៩៧៣៕