(ភ្នំពេញ)៖ ក្រោយពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ធនាគារ ហត្ថា បានពង្រីកនិងពង្រឹងសេវាកម្មរបស់ខ្លួនកាន់តែសម្បូរបែប ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

នាដើមខែមីនា ឆ្នាំ២០២១នេះផងដែរ ធនាគារហត្ថាបានផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីបើកគណនីចរន្ត បានរង្វាន់មហាសាលដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រធនាគារ ហត្ថា ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ កម្មវិធី បើកគណនីចរន្ត បានរង្វាន់មហាសាលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។

រង្វាន់រួមមានទូរសព្ទដៃម៉ាក iPhone 12 Pro Max ចំនួន ១០រង្វាន់ ម៉ូតូម៉ាក Honda PCX ចំនួន ៣រង្វាន់ និងរង្វាន់ធំរថយន្តម៉ាក Ford Ranger XLT 2021 ចំនួន១រង្វាន់។ ការចាប់រង្វាន់ នឹងប្រព្រឹត្តទៅជារៀងរាល់ ៤ខែម្តង ហើយកម្មវិធីនេះនឹងធ្វើការចាប់រង្វាន់ចំនួន៤ដង ដូច្នេះអតិថិជនដែលបានបើកគណនីមុនគេនោះ នឹងមានឱកាសច្រើនដងជាងគេក្នុងការឈ្នះរង្វាន់ ពីព្រោះប្រសិនបើការចាប់រង្វាន់លើកទី១ មិនត្រូវឈ្មោះរបស់អតិថិជននឹងរក្សាដើម្បីចាប់រង្វាន់នៅវគ្គបន្តបន្ទាប់ទៀត។

ដើម្បីចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យនេះ អតិថិជនគ្រាន់តែបើកគណនីចរន្តជាមួយ ធនាគារ ហត្ថា ព្រមទាំងអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធី ហើយកម្មវិធីនេះផ្តល់ជូនទាំងអតិថិជនជាបុគ្គល និងជាក្រុមហ៊ុន។ នៅរងចាំអីទៀត? បើកគណនីចរន្តឥលូវនេះ ដើម្បីទទួលបានឱកាសឈ្នះកាន់តែច្រើន។

សូមបញ្ជាក់ផងដែរថា គណនីចរន្តរបស់ ធនាគារ ហត្ថា ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរួមមាន ការផ្តល់ អត្រាការប្រាក់ដែលជាចំណូលបន្ថែម ការផ្តល់ជូនមូលប្បទានប័ត្រ កាតអេធីអឹម និងការភ្ជាប់កម្មវិធី Hattha Mobile App ដោយឥតគិតថ្លៃ។ ការប្រើប្រាស់គណនីចរន្ត ក៏នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ឥណទានវិបារូបណ៍ និងសេវាកម្មផ្សេងៗទៀតផងដែរ។

នាពេលបច្ចុប្បន្ននេះ គណនីចរន្តត្រូវបានដាក់ឱ្យប្រើប្រាស់តែក្នុងការិយាល័យសាខា ធនាគារ ហត្ថា នៅរាជធានីភ្នំពេញ និងសាខាមួយចំនួននៃខេត្តកណ្តាលតែប៉ុណ្ណោះ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ ឬទំនាក់ទំនងដើម្បីបើកគណនី សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦ ។