(ភ្នំពេញ)៖ ខណៈពេលដែលជំងឺកូវីដ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និងក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ៥០% សម្រាប់អ្នកទិញទំនិញ តាមអនឡាញ ដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់ តាមប្រព័ន្ធអ៊ីនធើណេត ដល់អ្នកប្រើប្រាស់កម្មវិធី ស្មាតហ្វូនវីង។

កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ចំនួន១,៥ដុល្លារភ្លាមៗ សម្រាប់ការទូទាត់លើកដំបូង តាមរយៈ Wing Virtual Visa Card ដែលមានតម្លៃស្មើ ឬចាប់ពី១,៥ ដុល្លារឡើងទៅ។

សូមបញ្ជាក់ថា ការបញ្ចុះតម្លៃ ៥០% លើការទិញទំនិញតាមអនឡាញ ទាំងក្នុងស្រុក ឬក្រៅស្រុក នឹងផ្តល់ជូនច្រើនបំផុត ត្រឹមតែ៥ដុល្លារ ហើយសម្រាប់តែប្រតិបត្តិការដំបូងប៉ុណ្ណោះ។ ការផ្តល់ជូនទាំងនេះ នឹងមានសុពលភាព ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អតិថិជនអាចបង្កើត Wing Virtual Visa Card បានដោយខ្លួនឯងដោយគ្រាន់តែ៖

១៖ ចូលទៅកាន់ កម្មវិធីស្មាតហ្វូនវីង (Wing Money App)
២៖ ចុចលើ «គណនី» (My Account)
៣៖ បញ្ចូលលេខកូដសំងាត់ ៤ខ្ទង់របស់លោកអ្នក
៤៖ ចុចលើប៊ូតុងសញ្ញាបូក (+)
៥៖ ជ្រើសរើស «បង្កើតកាតនិម្មិតវីសា» (Create Virtual Visa Card)
៦៖ បំពេញលេខទូរស័ព្ទ និងអ៊ីម៉ែល
៧៖ ចុចលើ «ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ» (I agree with the Terms & Conditions)
៨៖ បញ្ចូលលេខកូដសំងាត់ ៤ខ្ទង់របស់លោកអ្នក
៩៖ ការបង្កើត Wing Virtual Visa Card ត្រូវបានជោគជ័យ

សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់តំណ https://www.wingmoney.com/en/wing-virtual-visa-card-promo/