(តូរីន)៖ Cristiano Ronaldo នៅពេលនេះ លេងបាន ៦០០ប្រកួតហើយនៃការបង្ហាញខ្លួនក្នុងលីគទាំង ៤នៅអឺរ៉ុបជាមួយក្លិបបាល់ទាត់អាជីព ដែលបច្ចុប្បន្នលេងឲ្យក្លិបអ៉ីតាលី Juventus លីគកំពូល Serie A ដែលរកបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ៣-០ ទៅលើក្រុមភ្ញៀវ Spezia ក្នុងជើងទី២នេះ។

ខ្សែប្រយុទ្ធជួរមុខ Ronaldo បច្ចុប្បន្នរកឈរនៅ Top scorer ដែលរកបាន ២០គ្រាប់ក្នុងលីគ Serie A បន្ទាប់ពីស៊ុតបាន ១គ្រាប់នៅនាទី៨៩ ក្នុងជំនួបដែលមិត្តរួមក្រុម Morata និង Chiesa រកបានម្នាក់ ១គ្រាប់ដូចគ្នាជួយសេះបង្កង់ Juventus មាន ៤៩ពិន្ទុបន្តតាមពីក្រោយក្រុមកំពូលតារាង Inter Milan មកនៅត្រឹម ៧ពិន្ទុបណ្តោះអាសន្ន។

Ronaldo ជាកីឡាករ ១រូបដែលអាចរកបានយ៉ាងតិច ២០គ្រាប់ក្នុងលីគជារៀងរាល់មួយរដូវកាល ក្នុងរយៈពេល ១២រដូវកាលកន្លងមកនេះ បើប្រៀបធៀបនៃលីគកំពូលទាំង ៥នៅតំបន់អឺរ៉ុប បន្ទាប់ពីការស៊ុតគ្រាប់បាល់កម្រិតអាជីពនឹងការបង្ហាញខ្លួនជាលើកដំបូងកាលនៅជាកីឡាកររបស់ក្លិបព័រទុយហ្គាល់ Sporting CP អំឡុងឆ្នាំ២០០២-២០០៣៕