(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត ប្រចាំសប្តាហ៍ទី៣ របស់ក្រុមទាំង១៤ ត្រូវបានបញ្ចប់ហើយដែលទទួលបានលទ្ធផលដូចខាងក្រោម។

ការប្រកួតនៅថ្ងៃអង្គារ ទី០២ ខែមីនារួមមាន៖
១៖ មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ២-២ ភ្នំពេញហ្គាឡាក់ស៊ី
២៖ ស.ស.យ.ក ខេត្តបាត់ដំបង ០-២ ខេត្តបន្ទាយយមានជ័យ
៣៖ សៀមរាប អេហ្វស៊ី ២-១ ខេត្តឧត្តរមានជ័យ
៤៖ កោះកុង អេហ្វសុី ៥-០ មន្ទីរ អយក ខេត្តកំពត។

សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី០៣ ខែមីនា នេះរួមមាន៖
១៖ រដ្ឋបាល ខេត្តតាកែវ ០-១ មន្ទីរ អយក ខេត្តកំព់ងស្ពឺ
២៖ ស.យ.ស.ស ពោធិ៍សាត់ ២-៣ សូហ្វីយ៉ាប៉ៃលិន
៣៖ ក្រុមអធិរាជដំរីឦសានន ខេត្តរតនគីរី ៥-១ សមាគមកីឡា ខេត្តព្រះវិហារ។

សូមបញ្ជាក់ផងថា ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ថ្នាក់ខេត្ត ប្រចាំសប្តាហ៍ទី៣ កោះកុង អេហ្វសុី ទទួលបាន ៣ពិន្ទុបន្ថែម និងឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន បន្ទាប់ពីបានបំបាក់ក្រុមមន្ទីរ អយក ខេត្តកំពត យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នៃពូល (ង) ជាមួយគ្នា៕