(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics Co. បានប្រកាសបង្ហាញរបាយការណ៍លម្អិតពាក់ព័ន្ធនឹងគម្រោងវិនិយោគ របស់ខ្លួន នៅ ក្នុង សហរដ្ឋអាមេរិក ស្របពេលដែល ការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក Biben អំពាវនាវឱ្យក្រុមហ៊ុនផលិត និងផ្គត់ផ្គង់បន្ទះឈីប ត្រូវតែ គិតគូរពីសន្តិសុខជាតិជាចម្បង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង មួយនេះ គ្រោងនឹងបោះទុនវិនិយោគនូវទឹកប្រាក់ចំនួន ១៧ពាន់លានដុល្លារអាមេរិក នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយនឹងបង្កើត ឱកាសការងារប្រមាណ ១៨០០កន្លែង។

យោងតាមការបញ្ជាក់ពី Samsung បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់ទាំង ១៧ពាន់លានដុល្លារអាមេរិកនោះ នឹងចំណាយ ៥.១ពាន់លានដុល្លារ ទៅលើអចលនទ្រព្យ និង ការសាងសង់ ខណៈដែល ៩.៩ពាន់លានដុល្លារអាមេរិកទៀត នឹងចំណាយ ទៅលើ ការ បំពាក់ គ្រឿងម៉ាស៊ីន និងឧបករណ៍ ផ្សេងៗ។

ក្រុមហ៊ុន Samsung បានមើលឃើញទីតាំងចំនួន ៤នៅក្នុងសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតនូវផលិតផលពាក់កណ្ដាល សម្រេច ជាមួយនឹងការវិនិយោគទុនលើកនេះ ប៉ុន្តែមានរដ្ឋខ្លះនៅមិនទាន់បានស្នើសុំច្បាប់ជាផ្លូវការ។

គួរបញ្ជាក់ផងដែរថា នេះជាឱកាសល្អមួយសម្រាប់ Samsung ផងដែរ ព្រោះថា អាមេរិកបានដាក់ទណ្ឌកម្ម មកលើក្រុមហ៊ុនចិន Huawei ពាក់ព័ន្ធនឹងប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ ជាពិសេសគឺ 5G តែម្ដង៕