(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការភាពចាំបាច់នៃការសិក្សាតាមរយៈប្រព័ន្ធ និងដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ តាមរយៈប្រព័ន្ធអនឡាញក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្ម INTERNET WiFi បានសម្រេចបន្ថែមជូនការបញ្ចុះតម្លៃនូវកញ្ចប់សេវា INTERNET WiFi ជាពិសេស ដោយមានការថែមជូន ២ខែ សម្រាប់ការចុះឈ្មោះប្រើប្រាស់សេវាកម្ម INTERNET WiFi ចំនួន ៦ខែ សម្រាប់សិស្ស-និស្សិត និងលោកគ្រូ អ្នកគ្រូ ទូទាំងប្រទេស។

លោកគ្រូអ្នកគ្រូ និងប្អូនៗគ្រាន់តែភ្ជាប់មកជាមួយនូវ កាតសិស្ស/ប័ណ្ណសំគាល់ខ្លួននិស្សិត នៅពេលពួកគាត់ចុះឈ្មោះប្រើប្រាស់សេវា Internet WiFi នៅសាខាមិត្តហ្វូន ទូទាំងប្រទេស នោះនឹងទទួលបានការថែមជូន ២ខែ បន្ថែមទៅលើការប្រើប្រាស់ដោយឥតគិតថ្លៃ។

ការណ៍ដែលក្រុមហ៊ុនមិត្តហ្វូនសម្រេចបែបនេះ ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ការអនុវត្តការសិក្សានៅផ្ទះតាមប្រព័ន្ធអនឡាញ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន មួយចំនួននៅក្នុងប្រទេសកម្ពុជា របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការទប់ស្កាត់ការពារជាបន្ទាន់នូវវីរុសឆ្លងកូវីដ១៩ ។

លោក គង់ ឧសភា នាយកទទួលបន្ទុកផ្នែកសេវាអ៉ីនធើណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ថា «កម្មវិធីពិសេសនេះ ពួកយើងផ្តល់ជូនជាពិសេសសម្រាប់ លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សនិស្សិត ទូទាំងប្រទេស ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាត ហើយសង្ឃឹមថាការផ្តល់ជូននេះ គឺជាចំណែកមួយជួយដល់ការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខ»

សូមបញ្ជាក់ថា កម្មវិធីពិសេសនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម ដើម្បីទទួលបានកម្មវិធីពិសេសនេះ សូមទាក់ទងទៅ 0976197197 ៕