(បរទេស)៖ ក្រុមហ៊ុន Netflix បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានផ្តល់វីដេអូកំសាន្តនិងខ្សែភាពយន្តនៅក្នុងប្រទេសឥណ្ឌាចំនួន៤១ ក្នុងឆ្នាំនេះ ដែលការផ្តល់នេះមានឈ្មោះថា «Next big leap»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជនច្រើនជាងគេទី២លោកពិភពលោក ជាមួយចំនួន ១.៣ពាន់លាននាក់ ត្រូវបានចាត់ទុកទីផ្សារដ៏ធំសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងគូប្រជែងផ្សេងៗទៀត គឺ Amazon’s Pirme Video នឹង Walt Disney។ ជាក់ស្តែង តាមរយៈការដាក់នូវភាពយន្តល្បីៗចំនួន៤១ ទៅក្នុងប្រទេសឥណ្ឌា ពីសំណាក់ Netflix នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកទស្សនានៅឥណ្ឌាកាន់តែច្រើន។

Netflix បាននិយាយថា វីដេអូទស្សនាកំសាន្តក្នុងចំណោម៤១ ដែលខ្លួនបានដាច់ចេញ នៅក្នុងឆ្នាំនេះ គឺមានមួយចំនួនជាស្នាដៃផលិតដោយផលិកម្មរបស់ឥណ្ឌាផ្ទាល់ ដូចជា Reliance, Viacom 18 និង Dharmatic ជាដើម។

គួរជម្រាបថា ក្នុងឆ្នាំ២០១៩ Netflix គ្រោះបោះទុនវិនិយោគទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើ Content នៅក្នុងប្រទេសឥណ្ឌា។ ទន្ទឹមគ្នានេះ សារព័ត៌មាន Reuters បានរាយការណ៍កាលពីឆ្នាំមុនថា Netflix បានពិភាក្សាជាមួយ Viacom18 ដើម្បីបង្កើតកម្មវិធី ក្នុងន័យពង្រីកការផ្តល់ជូនរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា៕