(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចេញបទប្រពៃណីជាហូរហែ អមដោយទេសភាពធម្មជាតិស្រជាក់ភ្នែកនោះ នៅពេលនេះ ផលិតកម្ម Galaxy Navatra ស្រាប់តែប្តូរអារម្មណ៍អ្នកទស្សនាវិញហើយ ដោយប្តូរមកចេញជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកស្តាប់ទប់ខ្លួនមិនចង់បាន សឹងតែរាំតាមបទភ្លេង ជាមួយបទ «Oh My God»

ពិតណាស់ គ្រប់ផលិតកម្មកំពុងតែសម្រុកចេញបទចម្រៀង ដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ក្រឡេកមកមើលផលិតកម្ម Galaxy Navatra ហាក់សម្រុកមុនគេ តាំងពីដើមខែមួយកន្លងមក ដោយគ្រប់បទភាគច្រើនឆ្លើយឆ្លងបែបប្រពៃណី ជាមួយរូបភាពត្រជាក់ភ្នែក ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ស្អាតៗ ស្ទើរតែទូទាំងប្រទេសកម្ពុជា។

រីឯព្រឹកមិញនេះ Galaxy Navatra ក៏បានបញ្ចេញបទញាក់ប្លែកអារម្មណ៍មួយបទចំណងជើងថា «Oh My God » បកស្រាយដោយតារាស្រីកំពុងល្បី តន់ ចន្ទសីម៉ា ដែលមានការកោតសសើរជាខ្លាំងរបស់អ្នកគាំទ្រនៅក្នុង Comment យូធូបរបស់ផលិតកម្ម Galaxy Navatra។ បទនេះកំពុងតែអង្រួនបេះដូងអ្នកគាំទ្រមិនតិចនោះទេ ឲ្យសប្បាយរីករាយនឹងចង្វាក់ភ្លេងតែម្តងបើចង់ជ្រាបច្បាស់ សូមទស្សនាបទ «Oh My God » ដូចខាងក្រោម៖