(ម៉ូនិច)៖ ការប្រកួតប្រជែងពានរង្វាន់លីគលំដាប់ទី២ German Cup 2021 របស់អាល្លឺម៉ង់ នៅពេលនេះបានរកឃើញ ៣ក្រុមឡើងទៅការប្រកួតវគ្គ ៤ក្រុមចុងក្រោយ ដែលមានក្លិបខ្លាំងៗ RB Leipzig, Borussia Dortmund និង Holstein Kiel ខណៈ ១ក្រុមទៀតត្រូវរង់ចាំជំនួបរវាង Jahn Redensburg ប៉ះ Werder Bremen ដែលត្រូវបានពន្យារពេលការប្រកួត ដោយសារករណី COVDI-19។

Leipzig បានយកឈ្នះក្រុមភ្ញៀវ Wolfsburg ២-០ ក្នុងការប្រកួតវគ្គ ៨ក្រុមពីការធ្វើបានដោយ Yussuf Poulsen និង Hee Chen Hwang គ្រាដែល Holstein Kiel រកបាន ៣គ្រាប់ទៅលើគូប្រជែង RW Essen នៅក្រោយពេល Dortmund បានយកឈ្នះ Borussia Monchengladbach ១គ្រាប់ផងដែរកាលពីថ្ងៃអង្ការ ដើមសប្តាហ៍នេះ។

ដូចគ្នានោះដែរ ជំនួបរវាងក្រុម Jahn Redensburg និង Werder Bremen មិនទាន់បង្ហាញកាលបរិច្ឆេទថ្មីនោះទេ ដោយសារសមាជិកកីឡាករម្នាក់របស់ក្លិប Jahn Redensburg បានតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃអង្ការ ខណៈពាន German Cup នេះនៅរដូវកាលមុន បានទៅក្លិប Bayern Munich នៅពេល Bayer Leverkusen ជាជើងឯករង៕