(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សាថ្មីនេះសាកលវិទ្យាល័យធនធានមនុស្ស បានបង្កើតប្រព័ន្ធចុះឈ្មោះចូលរៀនតាមអនឡាញ ឬតាមទូរស័ព្ទដៃ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្អូនៗនិស្សិត និងអ្នកសិក្សា ដោយគ្រាន់តែបំពេញព័ត៌មានខ្លីៗងាយៗ តាមរយៈ https://register.hru.edu.kh

សាកលវិទ្យាល័យធនធានមនុស្ស ជាគ្រឹះស្ថានឧត្តមសិក្សាជួរមុខ មានសក្តានុពល និងកិត្យានុភាពល្បីល្បាញ បទពិសោធន៍បណ្តុះបណ្តាលជាង២២ឆ្នាំ ដោយផ្តោតលើ សមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ។ លក្ខណៈពិសេសរបស់សាកលវិទ្យាល័យរួមមាន៖ អគារផ្ទាល់ខ្លួនធំស្កឹមស្កៃ ចំកណ្តាលរាជធានីភ្នំពេញ ប្រព័ន្ធគ្រប់គ្រងនិងអភិបាលកិច្ចល្អ សាស្រ្តាចារ្យមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ បង្រៀនតាមកម្មវិធីសិក្សាទំនើប(ប្អូនៗអាចជ្រើសរើសសិក្សាផ្ទាល់ និងតាមអនឡាញ) សម្ភាររូបវន្ត និងបរិក្ខាទាន់សម័យ ប្រព័ន្ធធានាគុណភាពអប់រំច្បាស់លាស់ ផ្តល់សេវាសិក្សាល្អ និងឱកាសរកការងារដល់និស្សិត មានដៃគូអន្តរជាតិជាង ១០០សាកលវិទ្យាល័យ។

និស្សិតសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស មានឱកាសទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងគំនិតសហគ្រិនភាព ការផ្លាស់ប្តូរអភិវឌ្ឍឥរិយាបថ និងបុគ្គលិកលក្ខណៈសម្បត្តិ ប្រកបដោយការទទួលខុសត្រូវ និងមានឧត្តមភាព សម្រាប់ទទួលយកឱកាសការងារ និងមុខរបរ ដោយជោគជ័យ អត្រានិស្សិតមានការងារធ្វើ៩៣%។

សូមអញ្ជើញមកទស្សនា និងទទួលយកការប្រឹក្សាយោបល់អំពីការជ្រើសរើសជំនាញ និងចុះឈ្មោះចូលរៀន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើជំនាញឯកទេស ដូចជា៖ គណនេយ្យ (Accounting) គ្រប់គ្រង (Management) ម៉ាឃិតធីង (Marketing) ធនាគារនិងហិរញ្ញវត្ថុ (Banking and Finance) សណ្ឋាគារនិងទេសចរណ៍ (Hotel and Tourism) អប់រំភាសាអង់គ្លេស(Teaching English as a Foreign Language) ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង (English for Professional Communication) និងជំនាញច្រើនទៀតនៅសាកលវិទ្យាល័យធនធានមនុស្ស ខាងត្បូងវត្តមហាមន្រ្តី ចាប់ពីថ្ងៃនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ឬទូរស័ព្ទលេខ៖ ០៦៩ ៩២០ ០៩២/ ០១២ ៩៧១ ៧១៦/ ០៩៧ ៧៧ ៣៣ ៣៣៩ និងអាចចុះឈ្មោះតាមអនឡាញឬទូរស័ព្ទដៃតាមរយៈ https://register.hru.edu.kh

ចូលរៀន៖ ឆ្នាំទី១ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ សិក្សាបន្តឆ្នាំទី៣ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ បរិញ្ញាបត្រជាន់ខ្ពស់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១៕