(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ក្នុងការដាក់ឱ្យប្រើប្រាស់សេវាទិញកាតទូរស័ព្ទប្រព័ន្ធមិត្តហ្វូន ដោយអតិថិជនអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ពួកគាត់ ឬទូរស័ព្ទរបស់ញាតិមិត្តបានដោយ ស្វ័យប្រវត្តិតាមរយៈសេវាធនាគារចល័ត ( PRASAC Mobile Banking ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ PRASAC Internet Banking) និងម៉ាស៊ីនអេធីអឹមប្រាសាក់ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនអស់កម្រៃសេវា។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា «យើងមានសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះភាពជាដៃគូសម្រាប់ការផ្តល់សេវាទិញកាតទូរស័ព្ទនេះ ដែលនឹងនាំមកនូវភាពងាយស្រួលជូនដល់អតិថិជនរបស់យើង។ ឥឡូវនេះ អតិថិជនមិនចាំបាច់ធ្វើដំណើរ ឬរកតូបលក់កាតទូរស័ព្ទមិត្តហ្វូននោះទេ»

ជាមួយនឹងសេវាធនាគារចល័ត (ប្រាសាក់ម៉ូបាលប៊ែងឃីង) និងអេធីអឹមរបស់ប្រាសាក់ លោកអ្នកអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃរបស់លោកអ្នកដោយស្វ័យប្រវត្តិ ដោយមិនបាច់កោសកាត បានយ៉ាងងាយស្រួលនិងលឿនរហ័ស។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺសេវាទិញកាតទូរស័ព្ទនេះមិនអស់កម្រៃសេវានោះឡើយ។

លោក សាយ សូនី បានបន្តទៀតថា នេះគឺជាភាពជាដៃគូដ៏មានសារៈសំខាន់មួយ ដែលនឹងផ្តល់នូវដំណោះស្រាយបន្ថែមលើសេវាធនាគារ ដែលប្រកបដោយភាពងាយស្រួល និងច្នៃប្រឌិតថ្មីសម្រាប់អតិថិជន ដែលប្រើប្រព័ន្ធ Metfone ទាំងអស់។ ពួកគាត់អាចបើកគណនីសន្សំនិងចុះឈ្មោះប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ និងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត នៅតាមសាខាណាមួយរបស់ប្រាសាក់នៅទូទាំងប្រទេស។

លើសពីនោះសេវានេះ លោកអ្នកអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដោយផ្ទាល់ ពីគណនីសន្សំរបស់លោកអ្នកបានគ្រប់ពេលវេលា ដែលធានាថាទូរស័ព្ទលោកអ្នក នឹងមិនអស់សមតុល្យទឹកប្រាក់នៅក្នុងទូរស័ព្ទ ហើយដើររកទិញកាតទូរស័ព្ទទៀតឡើយ។

សូមបញ្ជាក់ផងដែរថា ប្រាសាក់ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនអតិថិជនរួមមាន៖ សេវាធនាគារចល័ត ឬប្រាសាក់ម៉ូប៊ាលប៊ែងឃីង សេវាប្រាក់បញ្ញើសន្សំ សេវាឥណទាន ផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង និងរីធែលផេ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រថ្លៃប្រមូលសំរាម ទូទាត់វិក្កយបត្រថ្លៃសិក្សា ដាក់ប្រាក់តាមម៉ាស៊ីនអេធីអឹម ផ្ទេរប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវា CSS (ប្រើប័ណ្ណអេធីអឹមប្រាសាក់ដកប្រាក់តាមម៉ាស៊ីនអេធីអឹមជាសមាជិក CSS) និងសេវាផ្សេងៗទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ៖ www.prasac.com.kh  ឬ សូមទាក់ទងតាមទូរស័ព្ទលេខ៖ 023 999 911 ឬ 086 999 911!