(ភ្នំពេញ)៖ ខណៈទស្សនិកជនកំពុងតែរទន្ទឹងរង់ចាំបទចម្រៀងថ្មី របស់តារាចម្រៀងវ័យក្មេង ធឿន បុរី នោះ នៅពេលនេះពិតជាមិនខកបំណងឡើយ ដោយផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញបទថ្មីរបស់គេ ក្រោមចំណងជើងថា «ចូលចិត្តជប៉ុន»

បទថ្មីនេះ បាននាំមកនូវភាពសប្បាយរីករាយ និងរសជាតិថ្មីប្លែកសម្រាប់ទស្សនិកជន ព្រោះថាទាំងអត្ថន័យចម្រៀង សាច់ភ្លេង និងការសម្តែង ចេញមកពីប្លែកតែម្តង ពោលគឺធ្វើឲ្យទស្សនិកជន ដែលកំពុងទស្សនាហាក់រីករាយជាមួយអារម្មណ៍ថ្មីមួយបែបទៀត។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺស្ទិលតុបតែងខ្លួនរបស់ តារាវ័យក្មេង ធឿន បុរី ជាតួជប៉ុន គឺគួរឲ្យអស់សំណើចតែម្តង ដោយមើលមួយភ្លែតស្មានតែនារី។ លាយឡំជាមួយការសម្តែងក្រមិចក្រមើម ជាមួយតួផ្សេងៗក្នុង MV នេះផងនោះ រឹតតែបង្កបរិយាកាសថ្មីមួយបែបទៀត។

ទស្សនិកជនដែលបានទស្សនាបទចម្រៀងថ្មីនេះហើយ សុទ្ធតែលានមាត់ថា ពិតជាប្លែកអារម្មណ៍យ៉ាងខ្លាំងជាមួយចម្រៀងមួយបទនេះ។ ជាពិសេស គ្រប់គ្នាហាក់រង់ចាំស្នាដៃចម្រៀងរបស់ ធឿន បុរី បន្តបន្ទាប់ក្នុងផលិតកម្ម Galaxy Navatra ខណៈការចេញបទថ្មីមកនេះ គឺធ្វើឲ្យមហាជនជក់ចិត្តតែម្តង។

ចង់ដឹងថាចម្រៀងមួយបទនេះ មានបង្កប់នូវរសជាតិថ្មី ប្លែងកម្រិតណា សូមទស្សនាវីដេអូខាងក្រោម៖