(ភ្នំពេញ)៖ ៣ប្រកួតបើកឆាកនៅថ្ងៃសៅរ៍ ទី០៦ ខែមីនានៃពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១ នៅពេលដែលក្រុមភ្នំពេញក្រោន និងអគ្គសនីកម្ពុជា សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នា គ្រាដែលក្រុមខេត្តព្រៃវែង និងអង្គថាយហ្គឺរ បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៦ ខែមីនារួមមាន៖
១៖ សូលទីឡូអង្គរ ១-៧ ភ្នំពេញក្រោន
២៖ អគ្គិសនីកម្ពុជា ៣-២ នគរបាលជាតិ
៣៖ ខេត្តព្រៃវែង ១-១ អង្គរថាយហ្គឺរ។

សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១ ក្នុងថ្ងៃបើកឆាកនេះដែរ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទៈសូលទីឡូអង្គរ យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៧-១ និងឡើងទៅឈរនៅចំណាាត់ថ្នាក់លេខ១ ជាបណ្តោះអាសន្នផងដែរ៕